លោក សាយ ចំរើន មន្រ្តីសាលាខេត្តរតនគិរី ត្រូវបានផ្លាស់ប្ដូរ ជាប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែមសំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ។ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ បានសម្រេចផ្លាស់ប្ដូរប្រគល់ភារកិច្ចជូន លោក សាយ ចំរើន ជាមន្រ្តី សាលាខេត្តរតនគិរី ឲ្យមកកាន់តំណែងជាប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ជំនួសលោក កង សារឿន ដែលត្រូវប្ដូរចេញទៅទទួលភារកិច្ចថ្មី។

ឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះប្រធានទីស្នាក់ការដែលត្រូវបានផ្លាស់ប្ដូរចេញ ដែលបានយកចិត្តទុកដាក់បំពេញការងារដឹកនាំច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិអូរយ៉ាដាវកន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរ និងបានផ្ដាំផ្ញើឲ្យប្រធានទីស្នាក់ត្រួតពិនិត្យច្រកទ្វារព្រំដែនដែលទើបប្រគល់ និងទទួលភារកិច្ចថ្មីនេះឲ្យខិតខំយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចថ្មីរបស់ខ្លួន ក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍ តំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវឲ្យមានការរីកចម្រើនថែមទៀត។

លោក សាយ ចំរើន ដែលទើបប្រកាសចូលកាន់តួនាទីថី្មបានធ្វើការប្តេជ្ញាខិតខំសាមគ្គីភាព ឯកភាពផ្ទៃក្នុងការបំពេញការងារសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោលការណ៍នានា និងពង្រឹងរបៀបរបបធ្វើការតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយឈរលើគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងចូលរួមបង្កើនការសហការក្នុងចំណោមសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក៏ដូចជា សមត្ថកិច្ចព្រំដែន នៃប្រទេសជិតខាង ក្នុងការថែរក្សា ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន បទល្មើសសេដ្ឋកិច្ច ការជួញដូរមនុស្ស និងទំនិញគេចពន្ធគ្រប់ប្រភេទ ការនាំចូលនូវទំនិញខុសច្បាប់ និងខូចគុណភាព ការលួចជ្រៀតចូល នៃជនបរទេសអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ជាដើម៕ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner