រ៉ូណា​ល់ដូ ​ប្រកាស​ថា​នឹងបាន​កូនភ្លោះ​ ​១​គូ​ទៀត​

កីឡាករ​បាល់ទាត់​ រ៉ូ​ណា​ល់ដូ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​ទទួល​បាន​កូនភ្លោះ​២​នាក់​ទៀត​ ​ជាហេតុ​នាំឲ្យ​កីឡាករ​វ័យ​៣​៦​ឆ្នាំ​រូប​នេះ​នឹង​មានកូន​សរុប​ ​កើន​ដល់​៦​នាក់​។​

គ្រីស្ទីណូ រ៉ូ​ណា​ល់ដូ (Cr​i​s​t​i​an​o Ron​a​l​do​) បាន​ឲ្យដឹង​តាមរយៈ​បណ្តាញ​សង្គម​ ​Inst​a​gram​ ​ដែល​មាន​អ្នក​ ​Follow​ ​៣​៦​០​លាននាក់​ ​ថ្មីៗ​នេះ​ថា​ ​ខ្លួន​និង​ ​តារា​ម៉ូឌែ​ល​ ​ G​e​or​gin​a​ ​Rod​rig​u​e​z​ គ្រោង​នឹង​មាន​កូនភ្លោះ​ ​២​នាក់ ជាមួយគ្នា​។​

​កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គាល់ ​លេង​នៅ​ក្លឹប​ ​បិសាច​ក្រហម​ ​Man​ U​t​d​ ​និង​ដៃគូ​ ​G​e​or​gin​a​ ​Rod​rig​u​e​z​ ​ជាតា​រា​បង្ហាញ​ម៉ូត​សញ្ជាតិ​អេស្ប៉ា​ញ​ ​វ័យ​២​៧​ឆ្នាំ​ ​បច្ចុប្បន្ន​ ​មាន​កូនស្រី​​ ​៣​ឆ្នាំ​ម្នាក់​ ​ជាមួយគ្នា​ ​ឈ្មោះថា​ ​A​l​an​a​ ​ខណៈ​ដែល​រ៉ូ​ណា​ល់ដូ ​ក៏មាន​កូនប្រុស​ម្នាក់ទៀត​ ​វ័យ​១​១​ឆ្នាំ​ Cr​i​s​t​i​an​o Jr រស់នៅជុំគ្នាដែរ​។​ ​ប៉ុន្តែ​រ៉ូ​ណា​ល់ដូ ​មានកូន​សរុប​ ​៤​នាក់​បច្ចុប្បន្ន​ ​ក្នុង​នោះ​ ​ក៏មាន​ភ្លោះ​ដែរ​ ​គឺ​ ​E​v​a​ ​និង​ ​Mate​o ​អាយុ​៤​ឆ្នាំ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner