គិតត្រឹមព្រឹកថ្ងៃទី៣០ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.១លាននាក់ ស្លាប់ជាង ២៧.៧ម៉ឺននាក់
អត្ថបទដោយ៖
Kien Sereyvuth
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,១៥៨,៣២២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៧,៨៨៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៣,២១៥នាក់ (ស្លាប់ ១៤៣,៣៦១នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,៧៧៩,៩៤៣នាក់ (ស្លាប់ ៤២,៦២១នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៦០,៨០៩នាក់ (ស្លាប់ ២៨,៨៣២នាក់)
- ថៃ ឆ្លងចំនួន ១,៩០៣,១៦៥នាក់ (ស្លាប់ ១៩,១៥៧នាក់)
- វៀតណាម ឆ្លងចំនួន ៩១០,៣៧៦នាក់ (ស្លាប់ ២១,៩៦៦នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៨,៦០៥នាក់ (ស្លាប់ ១៨,៦៤៤នាក់)
- សិង្ហបុរី ឆ្លងចំនួន ១៩២,០៩៩នាក់ (ស្លាប់ ៣៨០នាក់)
- កម្ពុជា ឆ្លងចំនួន ១១៨,៤២៧នាក់ (ស្លាប់ ២,៧៨១នាក់)
- ទ្បាវ ឆ្លងចំនួន ៣៨,៧២៨នាក់ (ស្លាប់ ៦១នាក់)
- ព្រុយណេ ឆ្លងចំនួន ១២,៩៥៥នាក់ (ស្លាប់ ៨៦នាក់) ៕

