អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤៧លាន៨៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន២ម៉ឺននាក់ និងជាសះស្បើយ២២៤លាន៥៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤៧លាន៨៦ម៉ឺន៥ពាន់៧០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន២ម៉ឺន៦៥៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២៤លាន៥៥ម៉ឺន៩ពាន់៤៦៧នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៦លាន៩២ម៉ឺន៩ពាន់៦៧នាក់ ស្លាប់ចំនួន៧៦ម៉ឺន៧ពាន់៣៩៥នាក់ និងជាសះស្បើយចំនួន៣៦លាន៨៨ម៉ឺន១ពាន់៦៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន២៨ម៉ឺន៥ពាន់៨១៤នាក់ ស្លាប់៤៥ម៉ឺន៨ពាន់៤៧០នាក់ និងជាសះស្បើយ៣៣លាន៦៦ម៉ឺន៨ពាន់៥៦០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៨១ម៉ឺន៤ពាន់៦៩៣នាក់ ស្លាប់ចំនួន៦០ម៉ឺន៧ពាន់៩៥៤នាក់ និងជាសះស្បើយ២១លាន៣ពាន់១០៥នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner