លោក វ៉្លាឌីមៀ ពូទីន៖ យោធារុស្ស៊ីត្រូវតែរក្សាសមភាពយុទ្ធសាស្រ្ត ដើម្បីទប់ទល់នឹងសត្រូវបរទេស

ម៉ូស្គូ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានគូសបញ្ជាក់អំពីតម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការពារជាតិរបស់រុស្ស៊ី និងកំពុងព្រមានដល់នាវាចម្បាំងអាមេរិកដែលបានចូលដល់សមុទ្រខ្មៅ។

​ថ្លែង​ក្នុង​ជំនួប​ជាមួយ​មន្ត្រី​យោធា​ និង​បណ្តា​ក្រុមហ៊ុន​ផលិត​សព្វាវុធ​នៅ​ទីក្រុង​សូ​ជី​ នៅថ្ងៃចន្ទម្សិលមិញនេះ លោក ពូ​ទីន ​បានសង្កត់ធ្ងន់លើ​ពង្រឹងសមត្ថភាពការពារជាតិ ជាពិសេសនៅក្នុងវិស័យដែនអាកាស។ លោក ពូទីន បន្តថា តម្រូវការនេះត្រូវបានជំរុញដោយប្រទេសឈានមុខគេដែលកំពុងអភិវឌ្ឍអាវុធវាយប្រហារប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងប៉ារ៉ាម៉ែត្រល្បឿនកម្រិតខ្ពស់ ដោយលោកបន្ថែមថា សកម្មភាពរបស់អង្គការណាតូដែលកំពុងកើនឡើងនៅតាមព្រំដែនរបស់រុស្ស៊ីបានពង្រឹងតម្រូវការបន្ថែមទៀត។ លោក ពូទីន បានបញ្ជាក់ទៀតថា ស្ថានភាពទូទៅ និងនយោបាយយោធាក៏តម្រូវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតផងដែរ ដែលបណ្តាលមកពីការកើនឡើងនៃចំនួនជើងហោះហើររបស់អង្គការណាតូនៅជិតប្រទេសរុស្ស៊ី និងនាវាណាតូដែលបំពាក់ដោយប្រព័ន្ធមីស៊ីល ដែលលេចឡើងនៅក្នុងសមុទ្របាល់ទិក និងសមុទ្រខ្មៅ។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានអះអាងទៀតថា ដោយមើលឃើញពីផែនការរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅអឺរ៉ុប ដែលបង្កការគំរាមកំហែងដល់រុស្ស៊ីនោះ ប្រទេសខ្លួនបាននិងកំពុងធ្វើការដើម្បីបង្កើនគ្រឿងបរិក្ខារទំនើបៗ និងសព្វាវុធវាយប្រហារតាមដែនអាកាស និងកងកម្លាំងការពារមីស៊ីលរហូតដល់ ៨០ភាគរយនៅឆ្នាំ ២០២៥-២០២៧៕ ប្រភព៖ ស៊ីនហួរ និង RT

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner