លោក ចូ បៃដិន សុំទោសមេដឹកនាំពិភពលោកចំពោះការដកសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ ចេញពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុទីក្រុងប៉ារីស
ក្លាកូវ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះ បានសុំទោសទៅកាន់មេដឹកនាំពិភពលោកចំពោះការដកខ្លួនរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដោយលោកបាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងវិវត្តិគួរតែត្រូវបានគេមើលឃើញថា ជាឱកាសសេដ្ឋកិច្ច។
នៅពេលថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 លោក ចូ បៃដិន បានអះអាងថា សហរដ្ឋអាមេរិកនឹងអាចបំពេញគោលដៅនៃការបំភាយឧស្ម័ន ដែលបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុកាលពីខែមេសាកន្លងទៅ។ លោក បៃដិន បានប្រាប់មេដឹកនាំដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះថា ទីក្រុងក្លាកូវ ត្រូវតែជាការចាប់ផ្តើមនៃមហិច្ឆតារួមរបស់យើងរាប់ទសវត្សរ៍ទៅមុខ ហើយថា នេះជាដំណាក់កាលផ្តាច់ព្រ័ត្រដែលយើងអាចបញ្ជាក់ពីខ្លួនយើងបាន។
លោក បៃដិន បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹងអាចសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតាដែលខ្ញុំបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំស្តីពីអាកាសធាតុកាលពីខែមេសា នៃការកាត់បន្ថយការបំភាយឧស្ម័នរបស់សហរដ្ឋអាមេរិក ៥០-៥២ ភាគរយនៅក្រោមកម្រិតឆ្នាំ២០០៥ នៅត្រឹមឆ្នាំ ២០៣០៕ ប្រភព៖ CNA និង Reuters


