ស្ថានអគ្គកុងស៊ុលកម្ពុជា សហការជាមួយអជ្ញាធរថៃ បានអន្តរាគមន៍ពលរដ្ឋខ្មែរចំនួន ២២នាក់ វិលត្រឡប់មកកម្ពុជាវិញ
នៅព្រឹកថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ បានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន២២នាក់ (ប្រុស៨នាក់) ដែលត្រូវបានមេខ្យល់នាំចូលទៅប្រទេសថៃ ដោយខុសច្បាប់ ហើយត្រូវអាជ្ញាធរថៃឃាត់ខ្លួន អោយបានត្រឡប់មកកម្ពុជាវិញ ។
នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះដែរក៏ មានពលករខ្មែរចំនួន០៧នាក់ និងកូនក្មេង០៤នាក់ (ស្រី០៦នាក់) ដែលបានធ្វើដំណើរមកពីបណ្តាខេត្តនានា និងទីក្រុងបាងកកនៃប្រទេសថៃ មកស្នើសុំស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវដើម្បីឲ្យជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ ដោយសារព្រំដែនថៃពុំទាន់បើកច្រក ហើយពួកគាត់ចង់វិលត្រឡប់ទៅស្រុកកំណើតវិញ។
ស្ថានអគ្គកុងស៊ុលបានអន្តរាគមន៍ បញ្ជូនពលករខ្មែរខាងលើត្រឡប់ទៅកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត យកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។ដោយ/សួង ពិសិដ្ឋ