លោក ឌី រ័ត្ន ខេមរុណ ដឹកនាំកម្លាំងចម្រុះខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅសង្កាត់ចាក់អង្រែលេី

ភ្នំពេញ ៖ នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃ អង្គារ ១២រោច ខែ អស្សជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅផ្លូវ ២៧១ កែងផ្លូវ ៣៧១ ត្រង់ចំណុចឃ្លាំងដែក ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការណ៍នេះ មានកម្លាំងចូលរួមសរុប ៤៣ នាក់ រួមមាន ៖ អធិការនគរបាលខណ្ឌ ចំនួន ២៥ នាក់ , មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន ០៨ នាក់និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចំនួន ១០ នាក់ ។

ជាលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖

  • បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៣៨ គ្រឿង ។
  • ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ២២ គ្រឿង ។
  • រថយន្ត ដែល ត្រូវ បកកញ្ចក់ខ្មៅ ចំនួន ០០ គ្រឿង ។
  • ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ ចំនួន ០០ គ្រឿង ។
  • អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន ០០ ។
  • សារធាតុញៀនឆ្លងកាត់ ចំនួន ០០ ។
    ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍ផ្លូវគោកនេះ បានបញ្ចប់នៅម៉ោង ២១:០០ នាថ្ងៃខែឆ្នាំដដែល ៕ ដោយ ៖ ជីម ភារ៉ា
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner