នាយករដ្ឋមន្រ្តី អេត្យូពី លោក Abiy Ahmed ប្រកាសនៅលើ បណ្ដាញសង្គមហ្វេសប៊ុករបស់លោក អំពាវនាវឱ្យពលរដ្ឋចាប់កាន់ អាវុធ ប្រឆាំងនឹងពួកបោះបោរ
អត្ថបទដោយ៖
AMS OneMinute
នាយករដ្ឋ មន្រ្តី អេត្យូពី លោក Abiy Ahmed ប្រកាស នៅ លើ បណ្ដាញ សង្គម ហ្វេសប៊ុករបស់ លោក អំពាវ នាវ ឱ្យ ពលរដ្ឋ ចាប់ កាន់ អាវុធ ប្រឆាំង នឹង ពួក បោះបោរ ពី រដ្ឋ Tigray ភាគ ខាង ជើង ដណ្តើម កាន់ កាប់ ទី ប្រជុំ ជន ជា ច្រើន ទៀត ក្នុង តំបន់ Amhara ដែល នៅ ជិត ខាង ។
រដ្ឋាភិបាល អេត្យូពី សរសេរ នៅ លើ Twitter ផ្លូវ ការ របស់ ខ្លួន ថា ក្រុម ឧទ្ទាម បាន ប្រហារ ជីវិត យុវ ជន ជាង ១០០ នាក់ នៅ ក្នុង តំបន់ Kombolcha ។
អង្គការ សហប្រជាជាតិ និយាយ ថា មនុស្ស រាប់ ពាន់ នាក់ ត្រូវ បាន សម្លាប់ នៅ ក្នុង សង្គ្រាម ហើយ មនុស្ស រាប់ លាន នាក់ ទៀត ត្រូវ ផ្លាស់ ទី លំនៅ និង រាប់ សែន នាក់ កំពុង ប្រឈម មុខ នឹង គ្រោះ ទុរ្ភិក្ស ។ ភាគី ទាំង ពីរ នៃ ជម្លោះ រង ការ ចោទ ប្រកាន់ ពី បទ ប្រព្រឹត្ត អំពើ ឃោរ ឃៅ ប៉ុន្តែ រាល់ ការ ចោទ ប្រកាន់ ត្រូវ បាន បដិសេធ ។
ប្រភព៖ BBC