ធ្លាប់ជាអ្នកបំពុលបរិស្ថានធំជាងគេ ចក្រភពអង់គ្លេសឥឡូវនេះព្យាយាមដឹកនាំការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ

អត្ថបទដោយ៖
AMS OneMinute

រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Boris Johnson បានប្រកាសបញ្ចប់ការលក់រថយន្តប្រើសាំង និងប្រេងម៉ាស៊ូតទាំងអស់ត្រឹមឆ្នាំ២០៣០ បញ្ចប់ការប្រើប្រាស់រោងចក្រថាមពលធ្យូងថ្ម និងឧស្ម័នធម្មជាតិទាំងអស់នៅឆ្នាំ២០៣៥ និងបញ្ចប់ការលក់ប្រព័ន្ធកំដៅផ្ទះដែលប្រើដោយឥន្ធនៈផូស៊ីលទាំងអស់ត្រឹមឆ្នាំ២០៣៥។

បុន្តែការប្រឆាំងដោយប្រជាជនតាមមូលដ្ឋានបានរារាំងការអភិវឌ្ឍនៃរោងចក្រអគ្គិសនីតួប៊ីនខ្យល់នៅលើដីគោក។

មួយវិញទៀត ខ្យល់បក់ខ្សោយនៅសមុទ្រខាងជើងឆ្នាំនេះ បានបង្ខំឱ្យអង់គ្លេសបើកដំណើររោងចក្រអគ្គិសនីធ្យូងថ្មមួយចំនួនឡើងវិញ។

ការភ័យខ្លាចអំពីស្តុកបម្រុងថាមពល បានធ្វើឱ្យអង់គ្លេសកំពុងពិចារណាលើការអនុញ្ញាតខួងអណ្ដូងថ្មី នៅតំបន់កំណប់ប្រេងដ៏ធំនៅខាងសមុទ្រខាងជើងប្រទេស។ ឥឡូវនេះក៏មានសំណើបើកអណ្ដូងរ៉ែធ្យូងថ្មថ្មីនៅភាគពាយព្យនៃប្រទេស ដែលវិធានការទាំងនេះអាចនឹងប៉ះពាល់ដល់គោលដៅរបស់អង់គ្លេស ។

ប្រភព៖ New York Times

ads banner