គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Blueprint 2021-2025 របស់ក្រុមហ៊ុន Malaysia Healthcare គឺជាផែនទីដែលចង្អុលបង្ហាញពីបំណងប្រាថ្នាប្រកបដោយនិរន្តរភាពនាពេលអនាគត

លោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥។ ដឹកនាំដោយក្រុមប្រឹក្សាទេសចរណ៍ Malaysia Healthcare (MHTC) គម្រោងផែនការនេះគឺជាកម្លាំងចលករជំរុញវិស័យឧស្សាហកម្មសម្រាប់ដឹកនាំភាគីពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មនៅក្នុងការផ្តល់នូវបទពិសោធន៍ទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ដ៏ល្អបំផុតនៅឆ្នាំ ២០២៥។ ពិធីបើកសម្ពោធនេះក៏មានការចូលរួមផងដែរពី YBhg Dato’ Mohd Shafiq bin Abdullah អគ្គលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ី និងបណ្ឌិត YBhg Tan Sri Dato’ Seri Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី។

គម្រោងផែនការនេះ មានគោលបំណងពង្រឹងប្រព័ន្ធអេកូទេសចរណ៍ថែទាំសុខភាពដែលមាននាពេលបច្ចុប្បន្ន ក៏ដូចជាពង្រឹងម៉ាកយីហោ Malaysia Healthcare និងពង្រីកសេវាផ្តល់ការថែទាំសុខភាពរបស់ម៉ាឡេស៊ីសម្រាប់ ណែនាំទៅកាន់ទីផ្សារគោលដៅផ្សេងៗបន្ថែមទៀត។ យុទ្ធសាស្ត្រគន្លឹះនៃគម្រោងផែនការនេះរួមមាន៖

• ការកែលម្អគុណភាពនៃការថែទាំវេជ្ជសាស្រ្ត
• ការធ្វើដំណើររបស់អ្នកជម្ងីជាលក្ខណៈឌីជីថល
• ការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាគោលដៅឈានមុខគេលើពិភពលោកដែលផ្តល់សេវាវេជ្ជសាស្ត្រ ក្នុងតម្លៃសមរម្យជូនដល់អ្នកទេសចរដើម្បីថែទាំសុខភាព និង
• លើកកម្ពស់ការផ្តល់សេវាបដិសណ្ឋារកិច្ចរបស់ម៉ាឡេស៊ី រួមជាមួយនឹងជំហររបស់ខ្លួនជាគោលដៅដែលមានសុវត្ថិភាព និងគួរជាទីទុកចិត្តទាំងការផ្តល់សេវាវេជ្ជសាស្រ្ត និងការកម្សាន្ត។

ថ្លែងក្នុងឱកាសនៃការបើកសម្ពោធ YB Khairy Jamaluddin បានសង្កត់ធ្ងន់ថា “ចំពោះផែនការ និង បំណងប្រាថ្នាទាំងអស់ដែលបានបញ្ជាក់នៅថ្ងៃនេះ យើងត្រូវចាំថា គោលដៅជាអវសាន្តគឺដើម្បីកសាងអនាគត ប្រកបដោយនិរន្តរភាពសម្រាប់ប្រព័ន្ធថែទាំសុខភាព។ ដូចគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្នដើម្បីដឹកនាំប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់ដំណាក់កាលនៃការឆ្លងរាលដាលក្នុងតំបន់ដែរ ក៏មានភាពចាំបាច់ដូចគ្នាផងដែរនូវកិច្ចខិតខំប្រឹងប្រែងពីគ្រប់ឧស្សាហកម្មទាំងអស់ ក្នុងការប្រតិបត្តិគម្រោងផែនការនេះប្រកបដោយឧត្តមភាព។ ខ្ញុំសូមជំរុញឱ្យមានការពង្រឹងកិច្ចសហការឆ្លងដែនផ្នែកថែទាំសុខភាព កាន់តែប្រសើរឡើង និងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងប្រទេសនានាកាន់តែប្រកបដោយប្រសិទ្ធភាព នៅក្នុងការផ្តល់សេវាថែទាំសុខភាពកាន់តែមាន និរន្តរភាពជាងនៅទូទាំងពិភពលោក” ។

ក្នុងនាមជាទីភ្នាក់ងារដែលទទួលអាណត្តិក្នុងការអភិវឌ្ឍជាបន្តបន្ទាប់នូវវិស័យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាព MHTC សម្លឹងឆ្ពោះទៅជំរុញនូវភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនកាន់តែរឹងមាំថែមទៀតដែលជាកត្តាជោគជ័យមិនអាចប្រកែកបាន នៅពីក្រោយភាពរីកចម្រើនរបស់ Malaysia Healthcare។ នៅពេលដែលរដ្ឋាភិបាលបន្តវិនិយោគលើឧស្សាហកម្មនេះ ក្រុមប្រឹក្សាបានចាប់ដៃគូជាមួយតួអង្គសំខាន់ៗពី វិស័យឯកជន ដូចជាការថែទាំសុខភាព សុខុមាលភាព បដិសណ្ឋារកិច្ច ទេសចរណ៍ ការដឹកជញ្ជូន និងលើសពីនេះ ដែលនៅតែរក្សាជំហរឥតងាករ៉េក្នុងការបន្តធ្វើឱ្យឧស្សាហកម្មនេះមានការរីកចម្រើន។

គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥ គឺជាគោលការណ៍ណែនាំពិសេសមួយដើម្បីស្តារវិស័យឧស្សាហកម្មនេះឆ្ពោះទៅរកដំណាក់កាលនៃការឆ្លងរីករាលដាលក្នុងតំបន់ដោយផ្អែកលើភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលស្តែងឱ្យឃើញតាមរយៈការគាំទ្រនូវកំណើនរបស់ Malaysia Healthcare រហូតមកទល់ពេលនេះ។ ភាពជោគជ័យជាបន្តបន្ទាប់របស់ Malaysia Healthcare ស្តែងឱ្យ ឃើញ ច្បាស់ តាមរយៈការអនុញ្ញាតឱ្យតួអង្គក្នុងវិស័យឧស្សាហកម្មដឹកនាំ តួនាទីរៀងៗខ្លួនប្រកបដោយភាពល្អឥតខ្ចោះស្របតាមគម្រោងផែនការនេះ ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner