២% នៃទ្រព្យសម្បត្តិរបស់ Elon Musk នឹងជួយដោះស្រាយបញ្ហាកង្វះស្បៀងអាហារនៅទូទាំងពិភពលោក

អត្ថបទដោយ៖
AMS OneMinute

នាយកអង្គការស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិលោក David Beasley បានលើកឡើងថា ២% នៃទ្រព្យសម្បត្តិរបស់ Elon Musk នឹងជួយដោះស្រាយបញ្ហាកង្វះស្បៀងអាហារនៅទូទាំងពិភពលោក និងជួយសង្គ្រោះមនុស្សជាង ៤២លាននាក់ពីភាពអត់ឃ្លាន។

លោក Elon Musk ក៏បានតបថា គាត់នឹងលក់ភាគហ៊ុនរបស់ Tesla ហើយបរិច្ចាគលុយភ្លាមៗ បើអង្គការ WPF អាចពណ៌នាថាទឹកប្រាក់ ៦ពាន់លានដុល្លារ នឹងដោះស្រាយបញ្ហានេះដោយរបៀបណា ព្រមទាំងមានបញ្ជីចំណាយមួយមានតម្លាភាពជូនសាធារណជន។

អ្នកលេងអ៉ីនធឺណិតចិនជាច្រើនបានរិះគន់ចំពោះការពិភាក្សាអំពីបញ្ហាពិភពលោកនេះ។ គេថាលុយតែមួយមុខមិនអាចដោះស្រាយភាពអត់ឃ្លាន ឬភាពក្រីក្របានឡើយ ព្រោះការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទទើបជាដំណោះស្រាយពិតប្រាកដ។

តើអ្នកគិតថា Elon Musk ចោទសួរត្រូវឬទេ? តើលុយ ២% របស់គាត់ពិតជាអាចដោះស្រាយបញ្ហាបានទាំងស្រុងឬ?

ប្រភព៖ Panda Paws

ads banner