អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥១លាន៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន៧ម៉ឺននាក់ និងជាសះស្បើយ២២៧លាន៣១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៥១លាន៣ម៉ឺន៨ពាន់៧៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៧ម៉ឺន១ពាន់៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២៧លាន៣១ម៉ឺន៥ពាន់៣៨២នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៧លាន៤៣ម៉ឺន៨ពាន់៩៦៧នាក់ ស្លាប់ចំនួន៧៧ម៉ឺន៦ពាន់៣៩៧នាក់ និងជាសះស្បើយចំនួន៣៧លាន៤៩ម៉ឺន៥ពាន់៩៦៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៧ម៉ឺន៤ពាន់៤៥៥នាក់ ស្លាប់៤៦ម៉ឺន១ពាន់៣៤៧នាក់ និងជាសះស្បើយ៣៣លាន៧៦ម៉ឺន៣ពាន់២៣៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៨៨ម៉ឺន៦ពាន់៧៧នាក់ ស្លាប់ចំនួន៦០ម៉ឺន៩ពាន់៦០២នាក់ និងជាសះស្បើយ២១លាន៨ម៉ឺន២ពាន់៣៤៣នាក់ ៕ ប្រភព៖ worldometers
