Paul Pogba រងរបួសពេលហ្វឹកហាត់នៅប្រទេសបារាំង សម្រាប់ក្រុមជម្រើសជាតិ
អត្ថបទដោយ៖
សារ៉ាន ទីងី
ខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United បានរងរបួសភ្លៅពេលកំពុងស៊ុតបាល់បញ្ចូលទីក្នុងពេលហ្វឹកហាត់សម្រាប់ប្រទេសបារាំងកាលពីយប់ថ្ងៃច័ន្ទ ។ បញ្ហារបួសរបស់ Pogba នឹងធ្វើអោយក្រុមបិសាចក្រហម កាន់តែរងសម្ពាធ ។

ស្ថានភាពរបស់បិសាចក្រហមក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បានបន្តចាញ់ក្រុមជិតខាង Manchester City កាលពីចុងសប្តាហ៍ ដែលជាបរាជ័យលើកទី៤នៃរដូវកាលនេះ។
គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Eric Bailly និងការស៊ុតបាល់បញ្ចូលទី Bernardo Silva បានធានាឱ្យ Man City យកឈ្នះ 2-0 នៅ Old Trafford ដែលធ្វើឱ្យតំណែងរបស់ Solskjaer ជាអ្នកចាត់ការត្រូវព្យួរម្តងទៀត។

Pogba មិនអាចលេងបានសម្រាប់ការប្រកួត Derby កាលពីថ្ងៃសៅរ៍ ខណៈដែលត្រូវបានគេបណ្តេញចេញក្នុងការរងបរាជ័យ 5-0 នៅផ្ទះ Liverpool កាលពីខែមុន៕
ប្រភព ៖ Daily Star Football
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។