ស្ថានទូតចិនប្រចាំកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារក្នុងខេត្តកែប

អត្ថបទដោយ៖
Kien Sereyvuth

ស្ថានទូចចិនប្រចាំនៅកម្ពុជា បានសម្តែងនូវការរន្ធត់ចិត្ត និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារក្នុងខេត្តកែប ដែលបានកើតឡើង នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។

ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា ស្ថានទូតចិនប្រចាំកម្ពុជា មានការភ្ញាក់ផ្អើលខ្លាំង ចំពោះហេតុការណ៍បាក់រលំអគារមួយកន្លែង ក្នុងក្រុងកែប ដែលបានបង្កឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិត និងរងរបួសយ៉ាងធ្ងន់ធ្ងរ។ ស្ថានទូតចិនប្រចាំកម្ពុជា សូមសម្ដែងទុក្ខព្រួយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ និងសូមជូនពរអ្នករងរបួសក្នុងឧបទ្ទវហេតុនេះឲ្យឆាប់ជាសះស្បើយផងដែរ ។

ស្ថានទូតនេះបញ្ជាក់ទៀតថា «អ្នកទទួលបន្ទុកកិច្ចការសភាពាណិជ្ជកម្មចិននៅកម្ពុជា ប្រចាំនៅខេត្តព្រះសីហនុ បានអញ្ជើញទៅដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័ស ក្រោយពីទទួលបានដំណឹងនេះ ហើយក៏បានរួមចំណែកឧបត្ថម្ភថវិកាសប្បុរសធម៌ដល់មន្ត្រីដែលតំណាងឲ្យរដ្ឋបាលខេត្តកែប នេះបានបង្ហាញឲ្យឃើញពីការជួយទុក្ខធុរៈគ្នារវាងចិន និងកម្ពុជា ដែលជាមិត្តភាពដ៏ជ្រាលជ្រៅប្រៀបដូចបងប្អូននឹងគ្នា»។

សូមជម្រាបថា បន្ទាប់ពីកើតមានឧបទ្ទវហេតុ បាក់រលំអគារក្នុងខេត្តកែបនេះ ស្ថានទូតនានាដូចជា ស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស អង្គការសហប្រជាជាតិប្រចាំកម្ពុជា ជាដើម បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជូនចំពោះជនរងគ្រោះ គ្រួសារជនរងគ្រោះ និងជូនពរឲ្យអ្នករងរបួសក្នុងហេតុការណ៍នេះឆាប់ជាសះស្បើយផងដែរ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner