អប្សរាព្រឹកនេះ ១០ វិច្ឆិកា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
BT1- កម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ៕ …ឃ្លីប…
L1- សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួបអនុស្សាវរីយ៏ លើកទី៦៨ នៃទិវា បុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា ៕ …ឃ្លីប… (ដោយផេក) អត្ថបទ អាន កាត់ត វណ្ណលុក
V7 សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីស្លូវានី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល និងផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ៕…អានផ្ទា់ល
V2 អូស្រ្តាលី ផ្តល់ជំនួយ១៦៨លានដុល្លារដល់ប្រទេសតំបន់មេគង្គ សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ ៕…អានផ្ទាល់
V4 ឯកឧត្តម សាយ សំអាល់ ប្រាប់រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេសថា ស្ថេរភាពនយោបាយដែលកម្ពុជាមាន ជាបុរេលក្ខខណ្ឌសម្រាប់ការអភិរក្សធនធានធម្មជាតិ ជាឱកាសទទួលប្រាក់ចំណូលពីការលក់ឥណទានកាបូន ៕…អានផ្ទាល់
V3 កម្ពុជាកំពុងមានការដ្ឋានអាជីវកម្មរ៉ែមាស ៧ទីតាំង នៅក្នុងខេត្តចំនួន៥ ខណៈការផលិតមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បានជិត៨០០គីឡូក្រាម ៕…អានផ្ទាល់
D5 ផ្លូវជាតិលេខ៣ នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ៕…អានផ្ទាល់…(ដោយ៖ជា សេឌី)
D4 មន្ត្រី ជំនាញបញ្ជាក់ថា ទោះបីបំពាក់កាមេរ៉ាអចល័ត១០កន្លែង នៅលើផ្លូវជាតិលេខ៣ក៏ដោយ តែកាមេរ៉ាចល័តរបស់មន្ត្រីនគរបាលចរាចរណ៍ នៅតែបន្តមាន ដាក់ចោះៗ មិនឱ្យដឹងមុនដដែល ៕…អានផ្ទាល់…(ដោយ៖ជា សេឌី)
វគ្គទី២៖
N07- ព្រះរាជដំណាក់ផែទន្លេចតុមុខ ឬព្រះពន្លាជ័យ មានតួនាទីសំខាន់បំផុតក្នុងព្រះរាជពិធីអុំទូក៕អានផ្ទាល់(វេបសាយ)៕…អានផ្ទាល់
V1 សកម្មជនក្រុមប្រឆាំងចំនួន១១នាក់ បាននឹងកំពុងត្រូវបានតុលាការសម្រេចដោះលែងជាបន្តបន្ទាប់ ៕…អានផ្ទាល់
V5 ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរចំនួន15នាក់អោយវិលមកកម្ពុជាវិញ៕…អានផ្ទាល់
D1 អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរស្រុក ឲ្យពិនិត្យមើលដីរបស់រដ្ឋ ដើម្បីរៀបចំទីលាន សម្រាមនៅក្នុងស្រុករបស់ខ្លួននីមួយៗ យ៉ាងហោចណាស់ ពី១០ ទៅ១៥ហិកតា៕…អានផ្ទាល់…(ដោយ៖អ៊ុក សំអាន)
D7 ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ សម្អាតបរិស្ថាន វត្តភ្នំដងរែក៕ …លោក គៀន ច័ន្ទហ៊ីន…ឃ្លីប…
BH7 ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយ របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូន ស្ត្រីជាជនពិការជើង និងដៃ តាំងពីកំណើត និងមានជីវភាពក្រីក្រ រស់នៅភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ៕ …ឃ្លីប… (ផលិតដោយ លោក រដ្ឋា)
D2 រដ្ឋបាលខេត្តកំពង់ស្ពឺ នៅតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិដូចរាល់ឆ្នាំ ប៉ុន្តែនៅតែប្រុងប្រយត្ន័ខ្ពស់ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)
D3 ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ ប្រារព្វពិធីទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨ ៕ …អានផ្ទាល់ (ដោយ៖នាត ចាន់ណា)
វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ
G2 តៃវ៉ាន់អះអាងពីសមត្ថភាពរបស់ចិន ក្នុងការបិទខ្ទប់់កំពង់ផែ និងព្រលានយន្តហោះសំខាន់ៗ របស់កោះនេះ៕…អានផ្ទាល់
G3 តុលាការមីយ៉ាន់ម៉ានឹងប្រកាស សាលក្រមនៃការកាត់ក្តីលោកស្រី ស៊ូ ជី នៅខែក្រោយនេះ ពាក់ព័ន្ធបទល្មើសវិធានការទប់ស្កាត់កូវីដ-១៩ ។…អានផ្ទាល់
G1 សហរដ្ឋអាមេរិក មានមនុស្សជាង ៥០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៥២នាក់ស្លាប់ក្នុង១ថ្ងៃ ៕…អានផ្ទាល់
G4 រុស្ស៊ីបំបែកកំណត់ត្រាថ្មី ជាមួយការមើលឃើញអ្នកស្លាប់ដោយកូវីដ១៩រហូតដល់ «១,២១១នាក់» ក្នុងមួយថ្ងៃ ៕…អានផ្ទាល់
វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ
R106 តិចនិកដាំដុះបន្លែលើដំបូលផ្ទះឱ្យទទួលបានទិន្នផលខ្ពស់។ លោក ឆុំ ចន្ថន ជាបុរសម្នាក់ដែលនិយមដាំដុះបន្លែបង្កាលើដំបូលផ្ទះរបស់ខ្លួន អស់រយៈពេលប្រមាណ ១ឆ្នាំមកហើយ ដោយទទួលបានផលជាបន្លែសម្រាប់ហូបចុកជាបន្តបន្ទាប់ ។ សកម្មភាពដាំដុះ មើលថែ ដំណាំជាប្រចាំថ្ងៃ ត្រូវបានលោកចាត់ទុកជាឱសថសម្រាប់ព្យាបាលសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ និងចំណេញទាំងថវិកា ។ នៅក្នុងសេចក្តីរាយការណ៍ជាបន្ទាប់នេះ លោកនឹងចែករំលែកនូវបទពិសោធន៍ ពាក់ព័ន្ធនឹងការដាំដុះ ទៅដល់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងវិស័យកសិកម្ម ពិសេសអ្នកដែល មានចំណាប់អារម្មណ៍ចង់ចាប់ផ្តើមដាំបន្លែបង្កាលើដំបូលផ្ទះ ។…ឃ្លីប…
-ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១៕…ឃ្លីប…