៩ វិច្ឆិកា ២០២១
អត្ថបទដោយ៖
AMS OneMinute
១. ក្រសួងពាណិជ្ជកម្ម បានកំណត់មុខទំនិញចំនួន១០មុខ ដែលមានសក្ដានុពលនាំចេញទៅចិន រួមមាន៖ ស្រូវ-អង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច – ថ្មីៗ
២. តម្រូវការស្ករត្នោតដែលផលិតនៅខេត្តកំពង់ស្ពឺ ក្រោមស្លាកសមាគម បាន និងកំពុងមានតម្រូវការខ្ពស់នៅក្នុងស្រុក ជាពិសេសថែមទាំងអាចទទួលបានចំណែកទីផ្សារថ្មីបន្ថែមទៀតនៅឥណ្ឌា – AMS Economy
៣. រយៈពេល ១១ឆ្នាំ វិស័យកសិកម្មនៅកម្ពុជា ផ្តល់ការងារក្នុងស្រុករហូត ៦០% និងជួយដល់ផលិតផលក្នុងស្រុកសរុប ៣០% – រស្មីកម្ពុជា
៤. ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានថាចិនមានសមត្ថភាពបិទខ្ទប់កំពង់ផែ និងអាកាសយានដ្ឋានសំខាន់ៗរបស់តៃវ៉ាន់ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងដឹកជញ្ជូនសំខាន់ៗ – Asia Nikkei
៥. អ៉ីរ៉ង់បណ្តេញដ្រូនស៊ើបការណ៍របស់អាមេរិកចេញពីតំបន់ឈូងសមុទ្រ ដែលខ្លួនកំពុងធ្វើសមយុទ្ធយោធា – Reuters
