សម្ដេចតេជោ ហ៊ុន សែន ជួយឧបត្ថម្ភថវិកាបន្ថែមជូនប្ដីប្រពន្ធ២គូរ (៤នាក់) ក្រោយសង្គ្រោះបានពីគំនរអគារដែលបាក់រលំ ក្នុងម្នាក់ៗ២ម៉ឺនដុល្លារទៀត ពីលើថវិកាដែលឧបត្ថម្ភដំបូងម្នាក់ៗ១ម៉ឺនដុល្លារ
នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាបន្ថែមជូនជនរងគ្រោះដែលជាប្ដីប្រពន្ធ២គូរ ចំនួន៤នាក់ ដោយក្នុងម្នាក់ៗ ២ម៉ឺនដុល្លារអាមេរិក សរុប៨ម៉ឺនដុល្លារ ពីលើថវិកាដែលឧបត្ថម្ភដំបូងម្នាក់ៗ១ម៉ឺនដុល្លារ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ ។
សម្ដេចតេជោ ហ៊ុន សែន បានប្រើថវិការបស់រដ្ឋ និងថវិកាសប្បុរសជន ដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារអ្នកស្លាប់ និងអ្នករងរបួស ហើយចាត់ឲ្យឯ,ឧ សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច យកថវិកាទាំងនេះ ទៅប្រគល់ជូនដល់ផ្ទះគ្រួសារសពតែម្ដង។
រហូតមកដល់ពេលនេះ ជនរងគ្រោះ ២៧នាក់ត្រូវបានរកឃើញ ដោយមានអ្នកស្លាប់ និងរបួសមួយចំនួន ខណៈក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែក រុករកជនរងគ្រោះបន្តទៀត ៕