អ្នកទោសម្នាក់ ក្នុងចំណោម ៧នាក់ដែលទម្លុះជញ្ជាំងរបងពន្ធនាគាររត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចចាប់បានវិញហើយ ក្រោយសំងំលាក់ខ្លួនអស់រយៈពេលជិត ២ថ្ងៃ!

ខេត្តស្ទឹងត្រែង៖អ្នកទោសម្នាក់ ត្រូវបានចាប់ខ្លួនមកវិញ ក្រោយធ្វើសកម្មភាពលួចរត់ចេញពីពន្ធនាគារជាមួយបក្ខពួក៦នាក់ទៀត មានជនជាតិឡាវផងដែរ ។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថាៈកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានតាមប្រម៉ាញ់យ៉ាងសស្រាក់សស្រាំ ក្នុងរយៈពេល២
ថ្ងៃ ក្រោយមានការលួចរត់ចេញពីពន្ធនាគារ ពីសំណាក់ក្រុមអ្នកទោស ដែលជាប់ទោសពីបទគ្រឿងញៀន និងឃាតកម្ម និងនៅក្នុងចំណោមនោះ មានអ្នកទោសជនជាតិឡាវម្នាក់ជាប់ទោសអស់១ជីវិតគឺជាមេខ្លោងជួញដូរគ្រឿងញៀន ។

តាមប្រភពបានឲ្យដឹងថាៈអ្នកទោសម្នាក់ដែលចាប់ខ្លួនបានវិញនោះ មានឈ្មោះ ទូច វ៉ាត់ អាយុ៤០ឆ្នាំ អត្តលេខ ST-០០១៧៣២ កើតនៅឆ្នាំ១៩៨១ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿង ញៀន ត្រូវបានចាប់ខ្លួននៅចន្លោះវេលាម៉ោង៦ទៅ៧ យប់ ក្នុងថ្ងៃទី៩វិច្ឆិកានេះ នៅចំណុច នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលសមត្ថកិច្ចសង្ស័យថា ទំនងមានអ្នកទោសចំនួន ២ នាក់ លាក់ខ្លួន នៅក្នុងក្រុង ។

បើតាមការសន្និដ្ឋានរបស់ជាជំហានដំបូងរបស់សមត្ថកិច្ចៈ អ្នកទោសទាំង៧នាក់ ដែលបានទម្លុះជញ្ជាំងរបងពន្ធនាគាររត់ចេញនោះ គឺមិនទាន់ទៅទាំងអស់នោទេ ពីព្រោះអ្នកទោសម្នាក់ដែលចាប់ខ្លួនបានមកវិញនេះ ក៏នៅមិនឆ្ងាយពីពន្ធនាគារ នៅដែរ ។

គួរម្លឹកថាៈអ្នកទោសចំនួន៧នាក់ បានទម្លុះជញ្ជាំងរបងពន្ធនាគារ រត់គេចខ្លួន កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨វិច្ឆិកា ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ ក្នុងនោះមានអ្នកទោសជនជាតិឡាវ៤នាក់ និងអ្នកទោសជនជាតិខ្មែរ៣នាក់ ។រីឯអ្នកទោសម្នាក់ជាជនជាតិឡាវក្នុងចំណោមនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់១ជីវិតពីបទជួញដូរគ្រឿងញៀន និងអ្នកទោសជនជាតិខ្មែរម្នាក់ផងដែរក្នុងចំណោមនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ ពីបទឃាតកម្ម(លួចមានស្ថានទម្ងន់ទោស) ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner