ថៃ៖ កូវីដមិនទាន់ធូរ​ទេ ​​​​​​កើនដល់ជិត​២​លាន​នាក់​ហើយ​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​០​ ​វិច្ឆិកា​ ​២​០​២​១​នេះ​ ​ប្រទេស​ថៃ​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​កើន​ដល់​ជិត​២​លាន​នាក់​ហើយ​ ​ខណៈ​អ្នក​ស្លាប់​ព្រោះ​ជំងឺ​នេះ​ ​បាន​កើន​ដល់​ជិត​២​ម៉ឺន​នាក់​ហើយ​ដែរ​។​ ចាប់តាំង​ពីដើម​ឆ្នាំ​២​០​២​០​មក​ ​ចំនួន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​សរុប​ ​បាន​កើន​ដល់​ ​ចំនួន​ ​១​,​៩​៨​៩​,​៤​៧​៣​នាក់​ ​ខណៈ​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​ ​កើន​ដល់​ ​១​៩​៨​៦​២​នាក់​ហើយ​។​

យ៉ាងណាក៏ដោយ​ ​ក្នុងចំណោម​អ្នកជំងឺ​ជិត​២​លាន​នាក់​ ​ក៏មាន​អ្នកជំងឺ​ ​១​,​៨​៧​៣​,​១​៨​៤​នាក់​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​។​ ​ចំនួន​វិជ្ជមាន​និង​ស្លាប់​ប្រចាំថ្ងៃ​នៅ​ប្រទេស​ថៃ​មិនទាន់​ថមថយ​ច្រើន​ទេ​ ​បើ​ទោះបីជា​ខ្លួន​ទើប​បើក​ប្រទេស​ស្វាគមន៍​អ្នកដំណើរ​អន្តរជាតិ​វិញ​ ​កាលពីដើម​ខែវិច្ឆិកា​ក៏ដោយ​។​

ជាក់ស្តែង​ ​ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ ​នា​ព្រឹក​ថ្ងៃ​ទី​១​០​ ​វិច្ឆិកា​នេះ​ថា​ ​មាន​វិជ្ជមាន​ ​៦​៩​៧​៨​នាក់​ ​និង​ស្លាប់​ ​៦​២​នាក់​ ​បន្ថែម​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​៕​
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner