មន្ត្រីនគរបាលម្នាក់ ត្រូវរថយន្តបែនដឹកខ្សាច់បុកស្លាប់ នៅផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿងបានបុកម៉ូតូវីណូទៅផ្ទប់និងបង្គោលភ្លេីង បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង កាលវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី១១ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រចំណុចជិតផ្លូវចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ៥១ឆ្នាំមុខរបជាមន្ត្រីនគរបាលឋានន្តរ ស័ក្ដិ អនុសេនីយ៍ ឯកនាយរងផ្នែកថែរក្សា អាស័យដ្ឋាន ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

បេីតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបែនដឹកខ្សាច់ពាក់ស្លាកលេខត្បូងឃ្មុំ3A 0858 បើកដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូវីណូ ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1S 6793 ជិះដោយមន្ត្រីនគរបាលម្នាក់ស្របគ្នាពេញទំហឹងទៅផ្ទប់និងបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ភ្លាមៗ ចំណែករថយន្តបង្កព្យាយាមបើករត់ប្រមាណជាងមួយរយម៉ែត្រក៏ឈប់រថយន្តរត់ចូលក្នុងព្រៃបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករងចាំដោះស្រាយតាមក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវរថយន្តសាម៉ុយដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner