អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥២លាន៦៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន៩ម៉ឺននាក់ និងជាសះស្បើយ២២៨លាន៥៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៥២លាន៦៤ម៉ឺន៩ពាន់៥១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៩ម៉ឺន៥ពាន់៦៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២៨លាន៥៧ម៉ឺន៤ពាន់២៥៦នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៧លាន៦៩ម៉ឺន៣ពាន់៥១៦នាក់ ស្លាប់ចំនួន៧៨ម៉ឺន៧៧៥នាក់ និងជាសះស្បើយចំនួន៣៧លាន៧២ម៉ឺន៩ពាន់៤៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៤១ម៉ឺន៤ពាន់១៨៦នាក់ ស្លាប់៤៦ម៉ឺន២ពាន់៦៩០នាក់ និងជាសះស្បើយ៣៣លាន៨១ម៉ឺន៤ពាន់៨០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៩២ម៉ឺន៦ពាន់៥២៦នាក់ ស្លាប់ចំនួន៦១ម៉ឺន៣២៣នាក់ និងជាសះស្បើយ២១លាន១៣ម៉ឺន៣៨២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner