អប្សរាព្រឹកនេះ ១៥ វិច្ឆិកា ២០២១

អត្ថបទដោយ៖
ហេង វណ្ណា

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C10          ព្រះមហាក្សត្រកម្ពុជា មានព្រះរាជឱង្ការស្នើអង្គការយូណេស្កូ ដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ៕ …អានផ្ទាល់(ដោយ៖ជា សេឌី)

V1    សម្តេចតេជោ ហ៊ុន សែន ការធ្វើដំណើរ ចេញ-ចូល ប្រទេសកម្ពុជា មិនតម្រូវ ឱ្យធ្វើចត្តាឡីស័កទៀតទេ ទៅលើអ្នកដែលបានចាក់វ៉ាក់សាំង ២ដូសរួច ៕ …ឃ្លីប

C8    ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៥នាក់, ជាសះស្បើយ៦២នាក់ និងអ្នកស្លាប់ថ្មីចំនួន៦នាក់ (ក្នុងនោះ ៤នាក់អត់បានចាក់វ៉ាក់សាំង)។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៩,៥៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៥,៩២៤នាក់, ស្លាប់សរុបចំនួន២,៨៦៧នាក់៕ …អានផ្ទាល់(ដោយ៖ជា សេឌី) ចប់

C2    ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋដែលខកខានមិនទាន់ទទួលបានការចាក់វ៉ាក់កូវីដ១៩ នៅឃុំចំណោម៕…លោកឃិន គន្ធា …ឃ្លីប…

V4    ថ្ងៃនេះ វ៉ាក់សាំង Astrazeneca ចំនួន ៣២៤,០០០ដូសទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ នឹងមកដល់កម្ពុជា ៕…អានផ្ទាល់

V2 វិចារណកថា ពង្រឹងស្មារតីសាមគ្គី ឯកភាពជាតិ ថែរក្សា ការពារ ឯករាជ្យ អធិបតេយ្យ សន្តិភាព ដើម្បីអភិវឌ្ឍ៕…ឃ្លីប…

C9  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា    ក្នុងរយៈពេល៣១ថ្ងៃ មានពលរដ្ឋជាង៣៣ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១ ៕ …អានផ្ទាល់(ដោយ៖ជា សេឌី)

វគ្គទី២៖

C3    រោងដាក់រថយន្តចំនួន៤ខ្នង ក្នុងបញ្ជាការដ្ឋានកងអង្គរក្ស  ត្រូវបានធ្វើពិធីកាត់ ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…

BH5  គម្រោងហេដ្ឋាចរនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ នៅខេត្ដសៀមរាប គ្រោងបញ្ចប់សាងសង់ នៅចុងខែធ្នូ ខណៈដែលសម្រេចបាន ជិត៩០ភាគរយ ៕ …អានផ្ទាល់…

BH1  លោកជំទាវ សោម សុគន្ធា នាំទេយ្យវត្ថុ និងបច្ច័យ របស់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ចូលរួមបុណ្យកឋិន វត្តគិរីឱសថទឹកជប់ ឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ៕ …អានផ្ទាល់…

C1  អំណោយឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋ១០០០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នាពេលកន្លងមក ក្នុងខេត្តបន្ទាយមានជ័យ តាមរយៈអភិបាលខេត្ត ៕…លោក ឃិន គន្ធា …ឃ្លីប…

BH2  ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ នាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូន ក្មួយៗកម្មករ កម្មការិនី រោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ៕ …អានផ្ទាល់…

BH3  យោធិនផ្នែកសឹករងប្រាសាទសំបូរ ចុះជួយច្រូតកាត់ស្រូវ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ៕ …ឃ្លីប…

C5  លោកជំទាវសោម សុគន្ធា នាំយកទេយ្យវត្ថុ និងបច្ច័យសម្ដេច តេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ដើម្បីចូលរួមបុណ្យកឋិនវត្តគិរីឱសថទឹកជប់ ឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត៕…អានផ្ទាល់(ដោយ៖សិលា សារិន)

C6    អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រគល់អណ្ដូងស្នប់ចំនួន១០ ដល់ពលរដ្ឋនៅក្នុងឃុំភ្នំតូច នៃស្រុកឧដុង្គ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G3    មេទ័ពអង់គ្លេសព្រមានថាហានិភ័យផ្ទុះសង្រ្គាមជាមួយរុស្ស៊ី មានភាពធំធេងជាងអំឡុងសម័យសង្រ្គាមត្រជាក់ ៕…អានផ្ទាល់

G2    អូទ្រីស ចាត់វិធានការ Lockdown ចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញ ៕…អានផ្ទាល់

G1    សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៧២៣ករណី» និងស្លាប់១០នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ ៕…អានផ្ទាល់

G4    ថៃ៖ មនុស្ស ៧,០៧៩នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

G5    សហរដ្ឋអាមេរិកមាន មនុស្ស ៤១,១០៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥០៦នាក់ស្លាប់ក្នុង១ថ្ងៃ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R107  មួយថ្ងៃលើទូកនេសាទរកខ្យងអយស្ទ័រ។ អយស្ទ័រជាអាហារសមុទ្រមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់។ នៅកម្ពុជាវត្តមានអយស្ទ័រ គឺគេឃើញមានលក់ច្រើននៅក្នុងខេត្តកំពត។ អ្នកនេសាទបានទៅរកអយស្ទ័រនៅសមុទ្រ ហើយក្រុមការងារបស់យើងគឺលោករៀម ចំរើន ក៏បានរួមដំណើរដើម្បីដឹងពីរបៀបនៃការរកអយស្ទ័ររបស់ប្រជានេសាទខ្មែរយើងផងដែរ។ ចង់ដឹងថាគាត់ជួបអ្វីខ្លះសូមទស្សនាបទយកការណ៍​ដូចតទៅ។…ឃ្លីប…

-ហោរាសាស្រ្តប្រចាំថ្ងច័ន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៕…ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner