របាយការណ៍របស់កាសែត New York Times បានចុះផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកាកន្លងទៅថា យោធាអាមេរិកលាក់បាំងការវាយប្រហារតាមអាកាសក្នុងឆ្នាំ២០១៩ នៅស៊ីរី

អត្ថបទដោយ៖
AMS OneMinute

របាយការណ៍របស់កាសែត New York Times បានចុះផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកាកន្លងទៅថា យោធាអាមេរិកលាក់បាំងការវាយប្រហារតាមអាកាសក្នុងឆ្នាំ២០១៩ នៅស៊ីរី ដែលបានសម្លាប់ស្ត្រី និងកុមាររហូតដល់ ៦៤នាក់។ ការវាយប្រហារនេះ អាចជាឧក្រិដ្ឋកម្មសង្គ្រាមកើតមានក្នុងអំឡុងពេលប្រយុទ្ធជាមួយរដ្ឋអ៊ីស្លាម។

ការវាយប្រហារតាមអាកាសពីរដងបន្តបន្ទាប់គ្នាជិតក្រុង Baghuz ធ្វើឡើងក្រោមការបញ្ជារបស់អង្គភាពប្រតិបត្តិការពិសេសរបស់អាមេរិកទទួលបន្ទុកប្រតិបត្តិការជើងគោកក្នុងស៊ីរី។ ទីបញ្ជាការកណ្តាលរបស់អាមេរិក ដែលមើលការខុសត្រូវលើប្រតិបត្តិការផ្លូវអាកាសរបស់អាមេរិកនៅស៊ីរី ទទួលស្គាល់ការវាយប្រហារនេះជាលើកដំបូងដោយបញ្ជាក់ថា មានហេតុផលសមស្រប និងជាការការពារខ្លួន។

ប្រភព៖ Reuters

ads banner