កាកបាទក្រហមកម្ពុជា ប្រគល់ជែលចំនួន ៧៨៥កេស ស្មើនឹង ១៥,៧០០ដប ជូនមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពតាមស្រុកនានា ក្នុងខេត្តរតនគិរី
រតនគិរី ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ជែលចំនួន ៧៨៥កេស ស្មើនឹង ១៥,៧០០ដប ជូនមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាតាមស្រុក ក្នុងខេត្តរតនគិរី ។
ពិធីប្រគល់ទទួលប្រារព្ធធ្វើឡើងនៅទីស្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីក្រោមវត្តមានឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងលោកជំទាវ ញាន ទិត្យចិន្តា អនុប្រធានគណកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងឯកឧត្តមវេជ្ជ. អ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ។
ថ្នាក់ដឹកនាំ តំណាងមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជែលជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ និងតម្រូវការចាំបាច់នានា ៕ ដោយ គតិ យុត្ត



