កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉េាង៧ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ខណ្ឌ៧មករា សហការជាមួយផ្នែកជំនាញយុត្តិធម៌របស់អធិការដ្ឋាននគរបាលខណ្ទ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (លួចម៉ូតូ) កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៥នាទី ស្ថិតនៅចំនុចមុខផ្ទះលេខ១០EO ផ្លូវ៣៣៦ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ ដារ៉ូ ហៅប៉ង់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រេាមអាគារទី៥ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយការធ្វើតេស្តស្វែងរកសារធាតុញៀនបញ្ជាក់ជាលទ្ឋផលឃើញថាជនសង្ស័យ (វិជ្ជមាន) ក្នុងទឹកនោមមានសារធាតុញៀន ក្រុមគ្រូពេទ្យជំនាញបានមកយកសំណាកបញ្ជាក់ជាលទ្ធផលឃើញថា (អវិជ្ជមាន) កូវីដ១៩ ។ ជនរងគ្រោះឈ្មោះ វ៉ាត ម៉ានី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានភូមិ៨ មានទីលំនៅផ្ទះជួលលេខ១០E០ ផ្លូវ៣៣៦ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។

វត្ថុតាងដកហូតរួមមាន ម៉ូតូ ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ ៣៧.០១០៨ ជារបស់ជនរងគ្រោះ (បានប្រគល់ឲ្យជនរងគ្រោះវិញ)។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner