ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងក្នុងអំឡុងបាតុកម្មប្រឆាំងនឹងការបិទប្រទេសនៅអឺរ៉ុបកាលពីចុងសប្ដាហ៍ ខណៈរដ្ឋាភិបាលនានាចេញវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ដែលកំពុងបន្តកើនឡើងជាលំដាប់

អត្ថបទដោយ៖
AMS OneMinute

វីដេអូជាច្រើនពីកន្លែងកុបកម្មក្នុងទីក្រុងឡាអេកាលពីថ្ងៃទី២០ វិច្ឆិកា បានបង្ហាញពីសកម្មភាពកងកម្លាំងសន្ដិសុខដាក់ពង្រាយកាំភ្លើងបាញ់ទឹក និងចាប់ខ្លួនក្រុមបាតុករ។

កងកម្លាំងសន្ដិសុខ ៥នាក់រងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នា ខណៈមនុស្ស១៩នាក់ត្រូវបានចាប់ខ្លួនដោយក្រុមកងកម្លាំងសន្ដិសុខបាននិយាយថាក្រុមបាតុករចាប់ផ្តើមបង្កអំពើហិង្សា។

ការតវ៉ាដូចគ្នាផ្ទុះឡើងក្នុងប្រទេសជាច្រើនទៀតដូចជាស្វីស អូទ្រីស អ៉ីតាលី រួមទាំងក្រូអាស៊ីក្រោយរដ្ឋាភិបាលដាក់វិធានការបិទខ្ទប់ តម្រូវឱ្យមានបណ្ណវ៉ាក់សាំងមុនចូលទីសាធារណៈ និងកាតព្វកិច្ចចាក់វ៉ាក់សាំងដែលការណ៍នេះបានរំលោភលើសិទ្ធិសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពលរដ្ឋ និងមានលក្ខណៈបែបផ្ដាច់ការជាដើម។

ប្រភព៖ CNN

ads banner