ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវប្រទេសថៃបានចុះទៅអន្តរាគមន៍ដើម្បីបញ្ជូនពលរដ្ឋខ្មែរចំនួន22នាក់មកមាតុប្រទេសវិញ
អត្ថបទដោយ៖
Kien Sereyvuth
អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ចំនួន៩នាក់កាលពីថ្ងៃទី២១ និង១៣នាក់ទៀតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវប្រទេសថៃបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅថ្ងៃដែលពួកគាត់ត្រូវបានឃាត់ខ្លួន តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។