សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានភ្ជាប់និស្ស័យ

កំពង់ចាម៖ ក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧១C នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានភ្ជាប់និស្ស័យ។

សម្តេចតេជោ បានបញ្ជាក់ពីមូលហេតុដែលហៅស្ពាននេះ ជាស្ពានភ្ជាប់និស្ស័យ គឺដោយសារតែភ្ជាប់និស្ស័យកម្ពុជា-ចិនផង ភ្ជាប់និស្ស័យអ្នកស្រុកក្រូចឆ្មារ និងស្ទឹងត្រង់ផង និងភ្ជាប់និស្ស័យរវាងស្រុកកំណើតរបស់ភរិយាខ្ញ៉ំ និងខ្ញ៉ំ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាដែរថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានទី១០ ដែលមិត្តបានជួយកសាងដល់កម្ពុជា។

សូមបញ្ជាក់ដែរថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងផ្លូវជាតិលេខ៧១C គឺជាគម្រោងយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នាយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងខេត្តជាប់ពាក់ព័ន្ធ ដូចជា ខេត្តកំពង់ធំ និងខេត្តក្រចេះ ព្រមទាំងសម្រួលដល់ដល់ការដឹកជញ្ជូនពូជដំណាំផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner