សម្ដេចតេជោ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៥ លើពិភពលោក ដែលបានផ្តល់វ៉ាក់សាំងដល់ពលរដ្ឋ

កំពង់ចាម៖ ក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧១C នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៥លើពិភពលោក ដែលបានផ្តល់វ៉ាក់សាំងដល់ពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជាមិនមែនមានតែទីប្រជ៉ំទេ មានដល់ជនបទ ក្នុងន័យនេះ សម្តេច បានលើកយកករណីកុមារាម្នាក់ឈ្មោះ សីហា នៅខេត្តសៀមរាប ទៅរៀនគ្មានស្បែកជើងពាក់ តែមានម៉ាស់ពាក់ មានពាក់កាតចាក់វ៉ាក់សាំងច្រកក្នុងថងទៅរៀន។ សម្តេចតេជោ បានបញ្ជាក់ថា រូបភាពនោះបានបង្ហាញថា យើងផ្តល់វ៉ាក់សាំងជូនពលរដ្ឋមានរហូតដល់ជនបទ ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពរីករាយ និងមោទនភាពថា កម្ពុជា ពិតជាមានមោទនភាពណាស់ដែលយើងអាចចាក់វ៉ាក់សាំងកូវីដ១៩ រហូតដល់ជាង៨៨ភាគរយ នៃចំនួនប្រជាជនសរុប ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៥លើពិភពលោកដែលបានផ្តល់វ៉ាក់សាំងដល់ពលរដ្ឋ និងអាចបើដំណើរការប្រទេសឡើងវិញ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងក្រើនរំលឹកឱ្យប្រជាពលរដ្ឋ ត្រូវបន្តគោរពវិធានសុខាភិបាល ៣ការពារ ៣ក៉ំ បើទោះបីជាយើងកាត់បន្ថយការឆ្លងកូវីដ១៩ បានច្រើនយ៉ាងណាក៏ដោយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner