ថៃ​ជួប​បញ្ហា​អ្នក​គ្មាន​ការងារ​កើន​ខ្លាំង​ពុំ​ធ្លាប់​មាន​ ​ក្នុង​ពេល​១​៦​ឆ្នាំ​

​ដោយសារតែ​វិធានការ​រឹត​បន្តឹង​ជំងឺ​កូ​វី​ដ​-​១​៩ ​នៅប្រទេសថៃ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ត្រីមាស​ទី​៣​ ​បាន​ឡើង​ដល់ក​ម្រិ​ត​ខ្ពស់​បំផុត ​ក្នុងរយៈពេល​ ​១​៦​ឆ្នាំ​ខណៈដែលមានការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ ​និង​ការងារ​ នេះបើតាមការចេញផ្សាយរបស់ Asian Nikkei កាលពីថ្ងៃទី២៣ វិច្ឆិកា។

​អត្រា​គ្មាន​ការងារ​ធ្វើ​បាន​កើន​ឡើង​ដល់​ ​២​,​២​៥​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​៣​ ​ដែល​មានកម្ម​ករ​ចំនួន​ ​៨​៧​០​ ​០​០​០​នាក់​គ្មាន​ការងារ​ធ្វើ​ ​ដោយ​កើន​ឡើង​ពី​ចំនួន​ ​១​,​៨​៩​ភាគរយ​ក្នុងរយៈពេល​បី​ខែមុន​។​ ​អត្រា​គ្មាន​ការងារ​ធ្វើ​ធ្លាប់​មាន​ក​ម្រិ​ត​ ​២​,​៥​២​ភាគរយ​កាលពី​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២​០​០​៥​។

ធនាគារ​កណ្តាលថៃ​ព្យាយករណ៍​ថា​ ​ចំនួន​អ្នក​គ្មាន​ការងារ​អាច​នឹង​មាន​ចំនួន​ ​៣​,​៤​លាន​នាក់ ​នៅ​ត្រឹម​ចុង​ឆ្នាំ​២​០​២​១​។​ ​នៅ​ក្នុង​ត្រីមាស​ទី​៣​ ​ការងារ​សរុប​បាន​ធ្លាក់ចុះ​ ​០​,​៦​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន​ដែល​មានកម្ម​ករ​ចំនួន​ ​៣​៧​,​៧​លាន​នាក់​ ​ដោយ​នៅ​ក្នុង​នោះ​ វិ​ស័យ​សណ្ឋាគារ​/​ភោជនីយដ្ឋាន​ ​និង​សំណង់៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner