ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់អាស៊ី និងអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យធ្វើការងារសំខាន់ៗចំនួន៥
ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់អាស៊ី និងអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យធ្វើការងារសំខាន់ៗចំនួន៥រួមមាន៖
១. ពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច។
២. បង្កើនការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន។
៣. ចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅ ការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។
៤. ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ស្របតាមគន្លងប្រក្រតីថ្មី ដោយផ្តោតជាសំខាន់លើការជំរុញដល់ការចាប់យកសក្តានុពល ពីបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។
៥. ជំរុញការអភិវឌ្ឍបៃតង ដោយបង្កើនការវិនិយោគបៃតង អភិវឌ្ឍឧស្សាហកម្មបៃតង និងប្រើប្រាស់បច្ចេកវិទ្យាបៃតង។
