រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦នីតិកាលទី៦នៅព្រឹកស្អែក
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា តាមរបៀបវារៈដូចតទៅ ៖
១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម អ៊ុន ប៊ុនហាន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំជំនួស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត
ងួន ញិល ដែលបានទទួលមរណភាព ។
២-ការបោះឆ្នោតជ្រើសតាំង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុ ប្រធានទី១ រដ្ឋសភា ។
៣-ការបោះឆ្នោតជ្រើសតាំង ៖
ឯកឧត្តម ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្ម
ឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ។
៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការ
គ្រប់គ្រងឆ្នាំ ២០២២ ។
៦-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់ រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ។

