លោក ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តតាកែវ

តាកែវ ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវទទួលបានតួនាទីថ្មី ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

ពិធីផ្ទេរភារកិច្ចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។

ក្នុងពិធីប្រកាសតែងតាំងនោះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាល, ខេត្តកំពត, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ និងលោក លោកស្រីមន្ត្រីរាជការនគរបាលជាតិជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវទទួលបានតួនាទីថ្មី ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner