ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ និង តំណាងមូលនិធិបណ្តាញលើកកម្ពស់សិទ្ធិពលករ ចុះសួរសុខទុក្ខព្រមទាំងបាននាំយក អំណោជាគ្រឿងឧបភោគបរិភោគ ចែកជូនពលករខ្មែរ ចំនួន៤២គ្រួសារ ស្មើ ១២៦នាក់)

នៅថ្ងៃទី ២៧ វិច្ឆិកា ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវប្រទេសថៃបានសហការជាមួយអាជ្ញាធរ ខេត្តសាកែវ និង តំណាងមូលនិធិបណ្តាញលើកកម្ពស់សិទ្ធិពលករ (Labour Rights Promotion Network Foundation) ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរ ដែលពួកគាត់កំពុងធ្វើចត្តាឡីស័កតាមផ្ទះ ព្រមទាំងបាននាំយក អំណោយឧបត្ថម្ភមានដូចជា អង្ករ ត្រីខកំប៉ុង ទឹកដោះគោ បាយកញ្ចប់ នំប៉័ង ទឹកសុទ្ធ និងសម្ភារ:មួយចំនួនទៀត ចែកជូនពួកគាត់នៅតាមខ្នងផ្ទះចាំចំការចំនួនប្រាំពីរកន្លែង (៤២គ្រួសារ ស្មើ ១២៦នាក់) ដើម្បីជួយសំរាលទុក្ខលំបាកដល់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយ សារការរីករាលដាលជម្ងឺ កូវីដ-១៩។

បន្ថែមពីនេះ ក្រុមការងារបានធ្វើការណែនាំអប់រំ និងរំលឹកបន្ថែមដល់ បងប្អូនខ្មែរទាំងអស់ត្រូវចេះថែទាំសុខភាពជាប្រចាំ ព្រោះជម្ងឺកូវីដ-១៩ មិនទាន់បាត់នៅឡើយ ដោយត្រូវពាក់ម៉ាស់ជាប្រចាំពេលចេញធ្វើដំណើរ ក្រៅ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាកុល ឬជែល មិនត្រូវទៅកន្លែងណា ដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលតិច ព្រមទាំង អនុវត្តតាមវិធានការសុខាភិបាលថៃដែលអាជ្ញាធរថៃបានណែនាំ។ដោយ/សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner