ការតាំងចិត្ត ការពុះពារ និងពលិកម្មរបស់អតីតយុវជននាពេលនោះ ជាពិសេស សម្តេចតេជោ ប្រធានស្ថាបនិករបស់យើង
ការតាំងចិត្ត ការពុះពារ និងពលិកម្មរបស់អតីតយុវជននាពេលនោះ ជាពិសេស សម្តេចតេជោ ប្រធានស្ថាបនិករបស់យើង គឺជាកត្តាកំណត់ឈានឆ្ពោះទៅរកការបង្កើតសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំជារួមរបស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មតែមួយគត់គឺ រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
តាមរយៈរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានេះហើយ ដែលកម្ពុជាអាចឆ្លងផុតពីនរកអវចិយ៍ ហើយផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងអាចអនុញ្ញាតឲ្យកម្ពុជាងើបឡើងពីចំណុចសូន្យ ដោយខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសរហូត ដូចអ្វីដែលយើងឃើញនាពេល ៤៣ ឆ្នាំក្រោយនេះ។

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។