បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ម្នាក់បានស្លាប់ពេលដួលម៉ូតូ

អត្ថបទដោយ៖
Kien Sereyvuth

ដោយ៖ សាតចាន់បុត្រ
ខេត្តមណ្ឌលគិរី ៖ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្រោយជួបគ្រោះថ្នាក់ដួលម៉ូតូ កាលពីវេលាម៉ោង១៨:៤០នាទី ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ០១៩ នៅផ្លូវ៧៦ចន្លោះគីឡូម៉ែត្រ១១៨និង១១៩ ស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លោក កាន់ ពេញ អធិការនគរបាលក្រុងបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលស្លាប់ដោយខ្លួនឯង ដោយមូលហេតុផ្លូវកោងហើយបើកលឿននឹងមេឃងងឹត។ អ្នកបើកម៉ូតូឈ្មោះភឿន វីរៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរព្នង មុខរបរបុគ្គលិកគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុ អិលអូអិលស៊ី LOLC រស់នៅភូមិចំប៉ក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ម៉ូតូម៉ាកទ្រីម សេ១២៥ ពណ៍ ខ្មៅ ស្លាកលេខក្រចេះ១D១៨០៦ មានកញ្ចក់ មានមួក រងរបួសបាក់.ក បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner