ប្រធានាធិបតីរុស្សីលោក Vladimir Putin បានព្រមានអង្គការណាតូកុំឱ្យឆ្លង “ខ្សែបន្ទាត់ក្រហម” នៅអ៊ុយក្រែន

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី៣០ វិច្ឆិកា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានព្រមានអង្គការណាតូកុំឱ្យឆ្លង “ខ្សែបន្ទាត់ក្រហម” នៅអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា រុស្ស៊ីនឹងគ្មានជម្រើសអ្វីផ្សេង ក្រៅពីវាយបក ស្របពេលដែលរុស្ស៊ីធ្វើការបង្ហាញប្រព័ន្ធមីស៊ីលល្បឿនលឿនជំនាន់ថ្មីរបស់ខ្លួន។

ប្រធានាធិបតីរុស្សីរូបនេះ ក៏បានលើកឡើងថា ប្រសិនបើមានការដាក់ពង្រាយទាហាន ឬប្រព័ន្ធមីស៊ីលទំនើបរបស់ណាតូនៅដែនដីអ៊ុយក្រែននោះ នឹងអាចវាយប្រហារក្រុងមូស្គូក្នុងរយៈពេលខ្លី ដែលនេះជាអំពើហួសហេតុ។

លោក Putin បានថ្លែងបែបនេះនៅក្នុងការបង្ហាញប្រព័ន្ធមីស៊ីលលឿនជាងសំឡេង Zicron ដែលអាចហោះលឿនជាងល្បឿនសំឡេងរហូតទៅដល់ប្រាំបួនដង និងរចនាឡើងដើម្បីជៀសវាងពីការបញ្ឈប់ដោយប្រព័ន្ធការពារដែនអាកាសបច្ចុប្បន្ន។ មីស៊ីលប្រភេទនេះ នឹងត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹករុស្សីចាប់ពីឆ្នាំ ២០២២តទៅ។

ប្រភព៖ Business Insider

ads banner