សម្តេចតេជោ ហ៊ុន សែន៖ ពាក់ព័ន្ធនឹងមេរោគកូវីដ១៩ថ្មី អូមីក្រុង សូមពលរដ្ឋក៉ំស្លន់ស្លោភ័យពេក ដោយគ្រាន់តែការពារទៅបានហើយ

អត្ថបទដោយ៖
ធី ដា

ព្រះសីហនុ៖ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានពាក់ព័ន្ធនឹងមេរោគកូវីដ១៩ថ្មី អូមីក្រុង ដោយសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៉ំមានការភ័យស្លន់ស្លោ ប៉ុន្តែគ្រាន់តែការពារទៅបានហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរោគកូវីដប្រភេទថ្មី អូមីក្រុង យើងមិនគួរភ័យស្លន់ស្លោពេកទេ យើងមិនហ៊ានពេក មិនខ្លាចពេក តែយើងត្រូវការពារតាមរយៈវិធានសុខាភិបាល ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា យើងមិនគួរដាក់បំរាមហាមប្រទេសតំបន់អាហ្រ្វិចមកកម្ពុជាទេ យើងត្រូវសិក្សាឡើងវិញ ហើយត្រូវដាក់វិធានការធ្វើតេស្តសំរាប់អ្នកដំណើរចូលកម្ពុជា ជាពិសេសប្រទេសដែលយើងហាមឃាត់។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរពលរដ្ឋខ្មែរយើងថា នៅពេលដែលភ្ញៀវបរទេសគេមកជួបខ្ញ៉ំ គេតែងកោតសរសើរពលរដ្ឋខ្មែរយើងថា ពាក់មាស់បានគ្រប់គ្នានៅតាមដងផ្លូវ ។ សម្តេច បានបង្ហាញសុទិដ្ឋនិយមថា ការបើកប្រទេសវិញបែបនេះ ជាការផ្តល់ឱ្យសេដ្ឋកិច្ចជាតិ និងប្រជាជនកើនឡើង៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner