សហរដ្ឋអាមេរិក-កូរ៉េខាងត្បូងនឹងបង្កើតផែនការប្រតិបត្តិការសង្គ្រាមថ្មី ដើម្បីដោះស្រាយការគំរាមកំហែងពីយោធាកូរ៉េខាងជើង
៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងរៀបចំបង្កើត “ផែនការប្រតិបត្តិការសង្គ្រាមថ្មី” ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើនឡើងពីសំណាក់យោធាកូរ៉េខាងជើង។
ផែនការថ្មីនេះនឹងជំនួសយុទ្ធសាស្ត្រដែលមានស្រាប់ សំដៅឆ្លើយតបទៅនឹងការឈ្លានពានរបស់កូរ៉េខាងជើងដែលមានសក្តានុពល ដែលត្រូវបានបង្កើតឡើងប្រហែលមួយទសវត្សរ៍មុន និងមិនគិតពីភាពជឿនលឿនខាងយោធារបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមមន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីដំណើរការនេះ។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន បានធ្វើដំណើរមកដល់ទឹកដីកូរ៉េខាងត្បូង និងជួបពិភាក្សាផ្ទាល់ជាមួយសមភាគីកូរ៉េខាងត្បូងលោក ស៊ូ វូក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្ថិតក្នុងគោលដៅពង្រឹងសម្ព័ន្ធភាពចំពោះមុខស្ថានការណ៍ក្តៅគគុកក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា នៅមុនជំនួបជាមួយប្រមុខការពារជាតិកូរ៉េខាងត្បូង លោក ឡយដ៍ អូស្ទីន បានបញ្ជាក់ថា សម្ព័ន្ធភាពរវាងអាមេរិក-កូរ៉េខាងត្បូង គឺជាស្នូលនៃសន្តិភាព និងសន្តិសុខនៅក្នុងតំបន់នេះ ហើយយើងនឹងធ្វើការជាមួយគ្នា ដើម្បីឆ្ពោះទៅរកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំ៕ ប្រភព៖ voanews និងyunhap


