មនុស្សរាប់សិបនាក់ ភាគច្រើនជាកុមារអាយុពី ៨-១៥ឆ្នាំ បានស្លាប់ ក្នុងហេតុការណ៍ក្រឡាប់ទូកដែលផ្ទុកអ្នកដំណើរលើសចំណុះ នៅទន្លេ Bagwai នៃរដ្ឋ Kano
អត្ថបទដោយ៖
AMS OneMinute
មនុស្សរាប់សិបនាក់ ភាគច្រើនជាកុមារអាយុពី ៨-១៥ឆ្នាំ បានស្លាប់ ក្នុងហេតុការណ៍ក្រឡាប់ទូកដែលផ្ទុកអ្នកដំណើរលើសចំណុះ នៅទន្លេ Bagwai នៃរដ្ឋ Kano ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី៣០ វិច្ឆិកា កន្លងទៅ។
អ្នកនាំពាក្យនៃសេវាពន្លត់អគ្គីភ័យរដ្ឋ Kano លោក Abdullahi និយាយថា៖ “ទូកដែលក្រឡាប់ជាធម្មតាអាចដឹកមនុស្សពេញវ័យត្រឹមតែ ១២នាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកបើកទូកបានផ្ទុកក្មេងយ៉ាងច្រើននាក់។ ក្មេងៗទាំងនោះ មកពីភូមិ Badau នៅត្រើយម្ខាង ដើម្បីឆ្លងទៅក្រុង Bagwai ដែលនៅត្រើយម្ខាងទៀតនៃទន្លេដើម្បីចូលរួមពិធីបុណ្យសាសនា”។
បច្ចុប្បន្ន អាជ្ញាធររកឃើញសាកសពមនុស្សចំនួន ២៩នាក់ និងបានសង្គ្រោះអ្នកដំណើរ ៧នាក់ ខណៈដែលក្រុមជួយសង្គ្រោះកំពុងស្វែងរកសាកសពមនុស្សចំនួន ១៣នាក់ផ្សេងទៀត។
ប្រភព៖ Al Jazeera