អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៦៤លាន៤៧ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន២៥ម៉ឺននាក់ និងជាសះស្បើយ២៣៨លាន៤៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦៤លាន៤៧ម៉ឺន៣ពាន់២៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន២៥ម៉ឺន៤៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣៨លាន៤៩ម៉ឺន១ពាន់២៨៧នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៩លាន៧១ម៉ឺន៦ពាន់៨២៥នាក់ ស្លាប់ចំនួន៨០ម៉ឺន៦ពាន់៣៩៨នាក់ និងជាសះស្បើយចំនួន៣៩លាន៣៨ម៉ឺន៩ពាន់៦៤៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៦១ម៉ឺន៥ពាន់៧៥៧នាក់ ស្លាប់៤៧ម៉ឺន១១៥នាក់ និងជាសះស្បើយ៣៤លាន៤ម៉ឺន៥ពាន់៦៦៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន១១ម៉ឺន៨ពាន់៧៨២នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់២២៥នាក់ និងជាសះស្បើយ២១លាន៣៥ម៉ឺន១ពាន់៥០៥នាក់ ៕ ប្រភព៖ worldometers