ប្រមុខយូអិនរិះគន់ការរឹតបន្តឹងលើការធ្វើដំណើរមកពីទ្វីបអាហ្វ្រិក ដោយសារតែការព្រួយបារម្ភពីវីរុសបំប្លែងថ្មី អូមីក្រុង

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនី ហ្គូដទែរេស បានរិះគន់ប្រទេសនានាចំពោះការរឹតបន្តឹងលើអ្នកដំណើរមកពីប្រទេសជាក់លាក់ ដែលជាវិធានការប្រឆាំងនឹងវីរុសបំប្លែងថ្មី។

លោក ហ្គូទែរេស បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក ថា ​ការ​រឹត​បន្តឹង​នេះ​មិន​យុត្តិធម៌​ទេ  ពីព្រោះ ករណីឆ្លងដែល​មានជាប់ពាក់ព័ន្ធ​នឹងវីរុសបំប្លែងថ្មី អូមីក្រុង ​ត្រូវ​បានរកឃើញនៅ​ជុំវិញ​ពិភពលោក។ បច្ចុប្បន្នបាននិងកំពុងកើនឡើងនូវចំនួនប្រទេសអនុវត្តវិធានការរឹតបន្តឹងការគ្រប់គ្រងព្រំដែន សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ ចលនាគឺជាការឆ្លើយតបទៅនឹងការរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងខែវិច្ឆិកា។

ប្រមុខអង្គការសហប្រជាជាតិបានជំរុញសហគមន៍អន្តរជាតិឱ្យពិចារណាលើវិធានការមានប្រសិទ្ធភាពបន្ថែមទៀត ដូចជាតម្រូវឱ្យធ្វើតេស្ត PCR ម្តងហើយម្តងទៀតសម្រាប់អ្នកធ្វើដំណើរ។ លោក ហ្គូទែរេស បាន​ព្រមាន​ថា តំបន់​ដែល​មាន​អត្រា​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ទាប ​អាចនឹង​ក្លាយ​ជា​ទីកន្លែង​បង្កាត់​ពូជ​សម្រាប់មេរោគបំប្លែងថ្មី ដោយលោក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ខិតខំ​ជំរុញ​ការ​ផ្តល់​ថ្នាំ​បង្ការ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ផងដែរ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner