ថៅកែការ៉ាស់សាំង PTT ត្រូវតុលាការចោទប្រកាន់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖នៅល្ងាចថ្ងៃទី២០  ខែធ្នូ  នេះ  លោក  សាយ  ណូរ៉ា  ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  បានសម្រេចចោទប្រកាន់លោក  សារុន  វីថូរ៉ាត់  ថៅកែការ៉ាស់សាំង  PTT កូនប្រុសលោកតំណាងរាស្ត្រ  ច័ន្ទ  សារុន  ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស  តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ  ។

ចំណែកគ្រូបង្រៀន  ត្រូវបានដោះលែងអោយមានសេរីភាព  វិញ  ព្រោះរកមិនឃេីញពីការប្រព្រឹត្តបទល្មេីសលួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹក  ។

នេះបេីតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ។

បច្ចុប្បន្ន  ថៅកែការ៉ាស់សាំង PTT  ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ  វិញ  រង់ចាំនីតិវិធី  ចៅក្រមស៊េីបសួរ  នៅថ្ងៃទី២១  ខែធ្នូ  ។

លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវៃស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ថ្មីៗនេះ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner