កិច្ចប្រជុំ ក្រុមប្រឹក្សាទេសាភិបាលស៊ាសិនលើកទី៤១ និងសន្និសីទថ្នាក់ទេសាភិបាល និងសិក្ខាសាលាជាន់ខ្ពស់ស៊ាសិន លើកទី៥៧
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ស្វាគមន៍ និងសហការការ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល សមត្ថភាពជំនាញ មួយចំនួន របស់មជ្ឈមណ្ឌល ស៊ាសិន នៅឆ្នាំ២០២២ខាងមុខ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្បើយ។ សំដៅពង្រឹងប្រសិទ្ធភាពការងារ របស់ធនាគារកណ្តាល ដែលជាសមាជិក។ ការរៀបចំផែនការយុទ្ធសាស្ត្រ លើបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) សម្រាប់ឆ្នាំ២០២២-២០០២៣,ការវាយតម្លៃលើលទ្ធផលការងារ មជ្ឈមណ្ឌល ស៊ាសិន និងការងារផ្សេងៗទៀត។
នេះជាការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅកិច្ចប្រជុំក្រុមប្រឹក្សា
ទេសាភិបាល ស៊ាសិន លើកទី៤១ នៃសន្និសីទថ្នាក់ទេសាភិបាល និងសិក្ខាសាលាជាន់ខ្ពស់ ស៊ាសិន លើកទី៥៧
ដែលបានប្រារព្វធ្វើតាមរយៈ ប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
សិក្ខាសាលាក៍បានពិភាក្សាទៅលើ “ដំណើរឆ្ពោះទៅកាន់ការត្រួតពិនិត្យ និងនិយ័តកម្ម លើបច្ចេកវិទ្យាហិរ-
ញ្ញវត្ថុ និងឌីជីថុលបនីយកម្ម នៃវិស័យហិរញ្ញវត្ថុ និងឥទ្ធិពល ចំពោះធនាគារកណ្តាល” ដើម្បីរួមចំណែកលើកកម្ពស់បរិយាប័នហិរញ្ញវត្ថុ ពង្រឹងការប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលកំពុងផ្លា-
ស់ប្តូររបៀប នៃការទូទាត់ និងពន្លឿនប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព។
នៅក្នុងឱកាសនោះ ក៏មានចែករំលែកបទពិសោធន៍ ពីការពង្រឹងការត្រួតពិនិត្យ និងនិយ័តកម្ម លើការប្រើប្រា-
ស់ បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីបញ្ជៀសពីហានិភ័យនានា ដែលអាចកើតឡើងដូចជា ការឆបោក ឧក្រិដ្ឋកម្មសា-
យប័រ ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម ជាដើម។ ម្យ៉ាងទៀត ធនាគារកណ្តាលមួយចំនួនក្នុងតំបន់ ក៏បានសិក្សាពីរូបិយវត្ថុឌីជីថល របស់ធនាគារកណ្តាល (CBDC) ដើម្បីសម្របខ្លួន និងទាញផលចំណេញ ពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ជាមួយនឹងការរក្សាអធិបតេយ្យភាពរូបិយវត្ថុ និងការគ្រប់គ្រងនយោបាយរូបិយវត្ថុ។
សូមបញ្ជាក់ជូនដែរថា៖នៅក្នុងកិច្ចប្រជុំនេះ ធនាគារជាតិនៃកម្ពុជា ត្រូវបានស្នើសុំឱ្យធ្វើជាប្រធានក្រុមប្រឹក្សា
ទេសាភិបាល សម្រាប់ឆ្នាំ២០២៣ ដែលក្នុងនោះ ធនាគារជាតិនៃកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំការសម្រេចចិត្ត ផ្នែកគោលនយោបាយចម្បងៗ របស់មជ្ឈមណ្ឌល ស៊ាសិន។
ក្នុងឋានៈជាទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណ ដល់អង្គសិក្ចា សាលា សម្រាប់ការផ្តល់សេចក្តីទុកចិត្ត និងបានយល់ព្រម ធ្វើជាប្រធានក្រុមប្រឹក្សាទេសាភិបាល ស៊ាសិន សម្រាប់ឆ្នាំ២០២៣ ហើយឯកឧត្តមក៍បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ធនាគារកណ្តាល ព្រុយណេ ក្នុងនាមជាប្រធានក្រុមប្រឹក្សាទេសាភិបាល ស៊ាសិន ឆ្នាំ២០២១ និងបានគាំទ្រធនាគារកណ្តាល វៀតណាម ក្នុងការបំពេញបេសកកម្មជាប្រធាន ក្រុមប្រឹក្សាទេសាភិបាល ស៊ាសិន នៅឆ្នាំ២០២២ ផងដែរ៕ ដោយ/ វ៉េង លឹមហួត