នគរបាលសណ្តាប់ធ្នាប់ឃាត់ម៉ូតូ បើកបញ្ច្រាសទិស ១៣គ្រឿង និងបានណែនាំអាជីវករបញ្ឈប់ការតាំងលក់ទំនិញអាហារតាមរទេះ និងតាំងលក់ទំនិញឧបករណ៍សម្ភារៈផ្សេងៗរំលោភលើចញ្ចើមផ្លូវ២៧១

ភ្នំពេញ ៖ នៅ លើ កំណាត់ ផ្លូវ លេខ ២៧១ ខាង មុខ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត រហូត ដល់ ខាង មុខ ខ្លោងទ្វារវត្ត សន្សំ កុសល ក្នុង ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ដែល តែង រង ការ កកស្ទះ ចរាចរណ៍ ដោយ ការ យក ចញ្ចើម ធ្វើ អាជីវកម្ម ពី សំណាក់ អាជីវក រដាក់ លក់ទំនិញ អាហារ តាម រទេះ និង ការ ដាក់ តាំង លក់ទំនិញ សម្ភារៈ ឧបករណ៍ ផ្សេងៗ ខាង មុខ ផ្ទះ រឺ ខាង មុខ ហាង ក្រុមហ៊ុន បង្ក ឱ្យ បាត់បង់ សណ្តាប់ធ្នាប់ ត្រូវ បាន កម្លាំង ការិយាល័យ នគរបាល សណ្តាប់ធ្នាប់ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ អនុវត្ត តាម បទបញ្ជា ផ្ទាល់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន ចុះ ទៅ រៀបចំ ពង្រឹង អនុវត្ត សណ្តាប់ធ្នាប់ និង រំដោះ បាន ចញ្ចើមផ្លូវ នៅ ម្តុំ នោះ ឱ្យ បាន ធំ ទូលាយ នឹង ឱ្យ មាន របៀប រយ ល្អ ឡើង វិញ ហើយ ។

ជាមួយ គ្នា នោះ កម្លាំង នគរបាល សណ្តាប់ធ្នាប់ ក៏ បាន ឃាត់ ម៉ូតូ ធ្វើ ដំណើរ បញ្ច្រាសទិស ចំនួន ១៣ គ្រឿង យក មក ផាកពិន័យ តាម ផ្លូវច្បាប់ នឹង ការ ណែនាំ ដល់ អាជីវករ ត្រូវ បញ្ឈប់ ការ តាំង លក់ទំនិញ ម្ហូបអាហារ ឧបករណ៍ សម្ភារៈ ផ្សេងៗ រំលោភ លើ ចិញ្ចើមផ្លូវ នេះ តទៅ ទៀត ដើម្បី ចូលរួម ថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ ឱ្យ បាន ល្អ ប្រសើរ ។ ការ ចុះ រៀបចំ សណ្តាប់ធ្នាប់ ពី សំណាក់ កម្លាំង ការិយាល័យ នគរបាល សណ្តាប់ធ្នាប់ រាជធានី ភ្នំពេញ បាន ធ្វើ ឡើង នៅ ល្ងាច ថ្ងៃ ទី ០៦ ខែធ្នូ ឆ្នាំ ២០២១ ដឹកនាំ បញ្ជា កម្លាំង ផ្ទាល់ ដោយ លោក ឧត្តមសេនីយ៍ត្រី សែ ម គ ន្ធា ស្នងការ រង ទទួល ផែន ការងារ សណ្តាប់ធ្នាប់ និង លោក វរសេនីយ៍ឯក អេ ម សម្បត្តិ នាយការិយាល័យ នគរបាល សណ្តាប់ធ្នាប់ រាជធានី ភ្នំពេញ ។

លោក វរសេនីយ៍ឯក អេ ម សម្បត្តិ នាយការិយាល័យ នគរបាល សណ្តាប់ធ្នាប់ ប្រាប់ ឱ្យ ដឹង ថា ការ ចុះ រៀបចំ សណ្តាប់ធ្នាប់ នៅ គោលដៅ ខាងលើ គឺ ដើម្បី ពង្រឹង អនុវត្ត លើ ការងារ សណ្តាប់ធ្នាប់ ឱ្យ មាន ភាព ប្រសើរ ឡើង ខណៈ ដែល នៅ គោលដៅ នេះ គឺ តែងតែ រង ការ រះ គន់ ពី ប្រជាពលរដ្ឋ ដែល ធ្វើ ដំណើរ រង ការ កកស្ទះ ចរាចរណ៍ ជា ប្រចាំ ដែល ផ្លូវ មាន ភាព ចង្អៀត ដោយសារ ការ រំលោភ លើ ទ្រូងផ្លូវ ធ្វើ អាជីវកម្ម របស់ បងប្អូន អាជីវករ និង ការ ធ្វើ ដំណើរ របស់ បងប្អូន ប្រជាពលរដ្ឋ មួយ ចំនួន បើកបរ បញ្ច្រាសទិស ។

លោកនាយ ការិយាល័យ នគរបាល សណ្តាប់ធ្នាប់ ប្រាប់ ឱ្យ ដឹង ទៀត ថា ការ ចុះ អនុវត្ត ពង្រឹង លើ ការងារ សណ្តាប់ធ្នាប់ នេះ ផង ដែរ គឺ កម្លាំង បន្ត អនុវត្ត ម៉ឺងម៉ាត់ បំផុត តាម បទបញ្ជា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ និង ផែនការ របស់ រដ្ឋបាល រាជធានី ភ្នំពេញ ដែល បាន ដាក់ ចេញ នូវ វិធានការ ក្តៅ ក្នុង ការ ចុះ ពង្រឹង អនុវត្ត រៀបចំ សណ្តាប់ធ្នាប់ ឱ្យ មាន ភាព ប្រសើរ ឡើង ដោយ កម្លាំង បន្ត ត្រួតពិនិត្យ ជា ប្រចាំ បើ ក្នុង ករណី បងប្អូន អាជីវករ មិន ស្តាប់ តាម ការ ណែនាំ របស់ សមត្ថកិច្ច គឺ នឹង ចាប់ យក ទំនិញ ឧ បរ ណ៍ សម្ភារៈ ដើម្បី ផាកពិន័យ តាម ច្បាប់ ។

លោក វរសេនីយ៍ឯក អេ ម សម្បត្តិ នាយការិយាល័យ នគរបាល សណ្តាប់ធ្នាប់ ប្រាប់ ឱ្យ ដឹង ទៀត ថា ជុំវិញ នៃ ការ ចុះ រៀបចំ សណ្តាប់ធ្នាប់ នៅ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ កម្លាំង ការិយាល័យ សណ្តាប់ធ្នាប់ នឹង បន្ត ចុះ សហការ ជាមួយ កម្លាំង តាម បណ្តា ខណ្ឌ ទាំង ១៤ ប្រើប្រាស់ នូវ មធ្យោបាយ ផ្សេងៗ ដើម្បី បន្ត ចេញ ដោះស្រាយ ទៅ លើ បញ្ហា សណ្តាប់ធ្នាប់ នៅ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ ឱ្យ មានគុណ ភាព ប្រសិទ្ធភាព និង ឱ្យ ល្អ ប្រសើរ ក្នុង នោះ ក៏ អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ទូទៅ នាំ គ្នា ចូលរួម សហការ ជាមួយ អាជ្ញាធរ សមត្ថកិច្ច ដើម្បី លើកកម្ពស់ សោភ័ណ ភាព សណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ ក្នុង រាជធានី ភ្នំពេញ ឱ្យ កាន់តែ ប្រសើរ ឡើង តាម រយៈ នៃ ការ ចូលរួម គោរព ច្បាប់ និង សេចក្តីណែនាំ របស់ អាជ្ញា ធរមាន សមត្ថកិច្ច ។

សូម រំលឹក ថា នៅ លើ កំណាត់ ផ្លូវ លេខ ២៧១ ក្នុងភូមិ សាស្ត្រ ខណ្ឌមានជ័យ នេះ ផង ដែរ កាលពី អំឡុង ខែវិច្ឆិកា កន្លង ទៅ ថ្មីៗ នេះ កម្លាំង នគរបាល សណ្តាប់ធ្នាប់ រាជធានី ភ្នំពេញ សហការ ជាមួយ កម្លាំង សណ្តាប់ធ្នាប់ នៃ អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ក៏ ធ្លាប់ បាន ចុះ ទៅ រៀបចំ សណ្តាប់ នៅ ចំណុច ខាង មុខ ខ្លោងទ្វារវត្ត សន្សំ កុសល នឹង ក៏ បាន រៀបចំ សណ្តាប់ធ្នាប់ នៅ គោល នោះ ឱ្យ មាន រៀបរយ ឡើង វិញ ហើយ ក្នុង នោះ ដោយ មានការ ចូលរួម សហការ ពី សំណាក់ បងប្អូន អាជីវករ ដែល បាន គោរព អនុវត្ត តាម ការ ណែនាំ របស់ អាជ្ញា ធរមាន សមត្ថកិច្ច ៕ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner