រថយន្តក្រឡុកស៊ីម៉ងបើកបរប៉ះរថយន្តឆ្លាមនៅផ្សារដើមថ្កូវរងការខូចខាត

ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ងមួយគ្រឿងបានបត់ស្តាំនៅស្ទប់ផ្សារដើមថ្កូវរួច ជ្រុលទៅប៉ះរថយន្តឆ្លាមមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
      បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2676 បានធ្វើដំណើរស្របទិសគ្នាជាមួយរថយន្តឆ្លាម ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2I-0661 តាមបណ្ដោយផ្លូវ២៧១ ស្រាប់តែមកដល់ចំណុចកើតហេតុរថយន្តក្រឡុកស៊ីម៉ងក៏បានបត់ស្តាំរួចជ្រុលចង្កូតទៅប៉ះរថយន្តឆ្លាមបណ្តាលឲ្យរងការខូចខាតតែម្តង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ។
      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ដើម្បីសម្រប់សម្រួល ដោយម្ចាស់រថយន្តឆ្លាម និងម្ចាស់រថយន្តក្រឡុកស៊ីម៉ងចរចារគ្នាមិនត្រូវ  រួចសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner