ស.ស.យ.ក រាជធានីភ្នំពេញ បន្តផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាត វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ និងវិទ្យាល័យព្រែកលៀប
ស.ស.យ.ក រាជធានីភ្នំពេញ បន្តផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាត វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ និងវិទ្យាល័យព្រែកលៀប ។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ និងវិទ្យាល័យព្រែកលៀប មានក្តីរំភើបរីករាយបន្ទាប់ពីទទួលបានម៉ាស៊ីនចម្រោះទឹកស្អាតមានគុណភាព ការបរិភោគទឹកស្អាតបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់រាងកាយ សុខភាព និងស្នាមញញឹមរបស់ប្រជាជនគ្រប់រូប។
ទឹកមានគុណភាព និងសុវត្ថិភាពជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ទ្រទ្រង់ដល់ការលូតលាស់ទាំងផ្នែកបញ្ញា និងស្មារតី របស់មនុស្សជាតិ។ សិស្សានុសិស្សជាគោលដៅដ៏សំខាន់ដែលចាំបាច់ត្រូវធ្វើការយកចិត្តទុកដាក់ពីព្រោះពួកគេជាឆ្អឹងខ្នងសម្រាប់សង្គមជាតិនៅថ្ងៃអនាគត។
ការផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាត ដោយ ស.ស.យ.ក រាជធានីភ្នំពេញ តាមរយៈការឧបត្ថម្ភគាំទ្រពីក្រសួងបរិស្ថាន នឹងរួមចំណែកបំផុសស្មារតី និងទម្លាប់ល្អនៃការបរិភោគទឹកស្អាត មានអនាម័យល្អ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលជាការរួមចំណែកធ្វើឱ្យសាលារៀនស្អាត បរិស្ថានមេត្រី ភូមិឋានស្អាត ជីវិតរីករាយ ការរស់នៅដៅចីរភាព និងវិបុលភាព ៕