មន្ទីរចាត់ការ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២២

ដីឥដ្ឋ : នៅមន្ទីរចាត់ការ នៃបណ្ឌិត្យសភានគរបាលកម្ពុជា នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ បានបើកកិច្ចប្រជុំឆ្លងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២ របស់មន្ទីរចាត់ការ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធានមន្ទីរចាត់ការ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធាន មន្ទីរ និងនាយការិយាល័យចំណុះមន្ទីរចាត់ការទាំងអស់។

លោកប្រធានអង្គប្រជុំបានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លងផែនការសកម្ម ភាពឆ្នាំ២០២២ របស់មន្ទីរចាត់ការ ដែលបានដកស្រង់ចេញពីផែនការសកម្មភាពឆ្នាំ២០២២ របស់បណ្ឌិត្យ សភានគរបាលកម្ពុជា។

បន្ទាប់ពីបានត្រួតពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលពីថ្នាក់ដឹកនាំ និងនាយការិយាល័យរួចមក អង្គប្រជុំបានឯកភាពលើគោលដៅយុទ្ធសាស្ដ្រ ទិសដៅ សូចនាករ និងសកម្មភាព សម្រាប់ផែនការសកម្មភាព ឆ្នាំ២០២២ របស់មន្ទីរចាត់ការ និងត្រៀមដាក់ជូនថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ធ្វើការពិនិត្យនិងសម្រេច។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានមានមតិណែនាំមួយចំនួន ដូចខាងក្រោម៖

  • ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញនៅក្នុងផែនការសកម្មភាពឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ
  • ត្រូវយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញឱ្យកាន់តែប្រសើរបន្ថែមទៀត
  • ស្នើឱ្យគ្រប់ការិយាល័យចំណុះទាំងអស់ ត្រូវមានការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួន
  • សហការគ្នាធ្វើការជាក្រុមនិងមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕ដោយ-រ៉ាវុធ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner