គិតត្រឹមព្រឹកថ្ងៃទី០៩ ខែឆ្នូ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៤.២លាននាក់ ស្លាប់ជាង ២៩.៥ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,២៨៦,៩៩៣នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៥,៥៩៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២១៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៨,៣៤០នាក់ (ស្លាប់ ១៤៣,៩០៩នាក់)
  • ហ្វីលីពីន ឆ្លងចំនួន២,៨៣៥,៥៩៣នាក់ (ស្លាប់ ៤៩,៧៦១នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៧៣,០១៩នាក់ (ស្លាប់ ៣០,៧៤៦នាក់)
  • ថៃ ឆ្លងចំនួន ២,១៥២,៣៨៤នាក់ (ស្លាប់ ២១,០៣៣នាក់)
  • វៀតណាម ឆ្លងចំនួន ១,៣៥២,១២២នាក់ (ស្លាប់ ២៦,៩៣០នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៥,៤០៣នាក់ (ស្លាប់ ១៩,១៥៧នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៧១,២៩៧នាក់ (ស្លាប់ ៧៧១នាក់)
  • កម្ពុជា ឆ្លងចំនួន ១២០,៣០០នាក់ (ស្លាប់ ២,៩៧១នាក់)
  • ទ្បាវ ឆ្លងចំនួន ៨៣,២៩១នាក់ (ស្លាប់ ២១៩នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៥,២៤៤នាក់ (ស្លាប់ ៩៨នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner